កុលាលភាជន៍​សម័យអង្គរ​ចំនួនមួយ ត្រូវបានប្រគល់​ជូនអាជ្ញាធរជាតិ​អប្សរារក្សាទុក

Loading...

​លោក ហៃ
ហ៊​ត បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​០៦
ខែ​កុម្ភៈ​ឆ្នាំ​២០១៩ រូបលោក
និង កញ្ញា ឆេង វុច​នា
ដែល​ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា
បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ
ដែល​កុលាលភាជន៍​នេះ
នៅ​មាន​រូបរាង​ល្អ​នៅឡើយ
លើកលែង​តែ​ផ្នែក​មាត់​ខាងលើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី
មក​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត​និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​មុននឹង​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ
– អង្គរ រក្សាទុក
បន្ទាប់ពី​បាន​ប្រទះឃើញ​នៅ​បរិវេណ​ស្ថានីយ៍​បណ្តុះ​កូនឈើ​ប្រាសាទ​តាកែវ
ក្នុង​ពេល​ក្រុម​ការងារ​ជីកដី​ក្នុង​ជម្រៅ​២​តឹក
ដើម្បី​យក​អាចមន៍​ដី​ទៅ​បណ្តុះ​កូនឈើ
កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ
។​

​លោក
ហ៊​ត បានឱ្យដឹង​ទៀត​ថា
ដោយសារ​លោក​ជា​បុគ្គលិក​បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា
បានដឹង​ព័ត៌មាន​ខ្លះៗ​នៃ​ការគ្រប់គ្រង​បុរាណ​វត្ថុ
លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុមការងារ​និង​បាន​ឯកភាព​ប្រគល់​ភាជន៍​នេះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា
ដូច្នេះ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយរូប
សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់
ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែល​បាន​ប្រទះឃើញ​រាល់​បុរាណវត្ថុ​នៅ​ទី​ណាក៏ដោយ
សូម​ជួយ​គ្នា​ថែរក្សា
និង​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា
ដើម្បី​រក្សា​ទុក
ដែល​អាច​ធានាបាន​នូវ​សុវត្ថិភាព
និង​សម្រាប់​ដាក់​តាំង​នៅ​សារមន្ទីរ
ជូន​ដល់​ប្រជាជន​ខ្មែរ
ក៏ដូចជា​សាធារណៈជន​បាន​ស្គាល់​នូវ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ពី​សម័យមុន
។​

​អ្នកស្រី
សឹង ស្រី​ទូច
បុគ្គលិក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គ​រ
ជំនាញ​ផ្នែក​កុលាលភាជន៍
បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​វត្ថុ​បុរាណ​ថា
ជា​កុលាលភាជន៍​ខ្មែរ
កម្ពស់​១៥​សង់ទីម៉ែត្រ
ទំហំ​១៦​សង់ទីម៉ែត្រ
លម្អ​ដោយ​ក្បាច់​ឆ្នូត​គូៗ
មាន​ស្រទាប់​រលោង​ពណ៌​ត្នោត
មក​ពី​ឡ​ទ័ព​ជ័យ
ផលិត​នៅ​ចន្លោះ​សតវត្ស​ទី​១១​ដល់​ទី​១៣​ក្នុង​សម័យអង្គ
ហើយ​ក្រោយពី​ទទួល​កុលាលភាជន៍
អ្នកជំនាញ​នឹង​យក​ទៅ​លាង​សម្អាត
ដក​ជាតិ​អំបិល និង​ជួសជុល​វា​ឱ្យបាន​ល្អ
មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ
ដើម្បី​តាំងពិព័រណ៍។

អ្នកស្រី ស្រីទូច បានបន្ថែមថា មួយរយៈចុងក្រោយ​ប្រជាពលរដ្ឋមាន​ការយល់ដឹងច្រើនអំពី​តម្លៃនៃកេរ្ដិ៍​មរតក​ដូនតា​ដែល​គាត់រក​ឃើញដោយ​ចៃដន្យ ហើយតែង​យកវត្ថុបុរាណ​ទាំងនោះមកប្រគល់​ជូនអាជ្ញាធរជាតិអប្សរា​ដើម្បីអភិរក្ស​និងរក្សាទុក។ លោកស្រីក៏បាន​ថ្លែងអំណរគុណនិងកោត​សរសើរចំពោះទឹកចិត្តលះ​បង់របស់លោក ហៃ ហ៊ត ក្នុងការ​ចូលរួមចំណែកថែរក្សាវត្ថុបុរាណ​ជាមួយអាជ្ញាធរជាតិអប្សរា៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!