អាជ្ញាធរអប្សរាសម្រេចបង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្ត ដើម្បីធ្វើកំណាយស្រាវ​ជ្រាវ

Loading...

អាជ្ញាធរជាតិ​អប្សរាធ្លាប់​បានជូនដំណឹង​ម្តងរួចមកហើយ​អំពីដំណើរ​ការកំណាយ​បុរាណវិទ្យា​នៅស្រះខាង​ជើងប្រាសាទ​អង្គរវត្ត​ដើម្បីស្វែង​យល់ពី​រចនាសម្ព័ន្ធ​បុរាណស្រះ ​ទ្រង់ទ្រាយស្រះ និងស្រទាប់​ដីចាក់​បង្គរក្នុងស្រះ។

កំណាយ​បុរាណវិទ្យា​បានចាប់​ផ្តើម​តាំងពីថ្ងៃទី២០ ​ខែកុម្ភៈ ឆ្នាំ២០១៩ រហូត​ដល់​បច្ចុប្បន្ន ហើយ​ទឹកក្នុងស្រះ​ត្រូវបានបង្ខះ​ដើម្បីទុក​លទ្ធភាពឲ្យ​ក្រុមអ្នកបុរាណ​វិទ្យាអាជ្ញាធរ​ជាតិអប្សរា​បំពេញការងារ​បន្តទៀត។ ក្នុងគោល​បំណង​ដើម្បីឲ្យ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​អាចផ្តិតយក​ទិដ្ឋភាពនៃប្រាសាទ​អង្គរវត្តឆ្លុះ​ក្នុង​ទឹក ស្រះខាង​ត្បូង​ត្រូវបានអាជ្ញាធរ​ជាតិអប្សរា​បំពេញទឹក​ជាប្រចាំក្នុង​កម្រិត​អតិបរិមា៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!