សត្វកន្ធាយយក្សមួយក្បាល ត្រូវមនុស្សមួយក្រុមនាំគ្នាឡើងជិះ មើលទៅគួរឲ្យអាណិតជាខ្លាំង(មានវីដេអូ)

យោង​តាម​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា វីដេអូ​​គេ​ថត​បាន​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​បង្ហាញ​ឲ្យ​ឃើញ​ពី​​សត្វ​កន្ធាយសមុទ្រ​ទំហំ​​យក្ស​មួយ​ក្បាល ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​ដើរ​ឆ្លង​កាត់​ឆ្នេរ​ដើម្បី​រក​កន្លែង​ពង នៅ​ពេល​ប្រជាជន​នៅ​តំបន់​នោះ​ឃើញ​បែប​នេះ​​ ពួក​គេមួយ​ក្រុម​ក៏​បាន​ឡើង​ជិះ​លើ​ខ្នង​លេង​យ៉ាង​រំភើយ​ដោយ​មិន​អាណិត​សត្វ​សូម្បី​បន្តិច។ សត្វ​កន្ធាយ​យក្ស​ជា​ប្រភេទ​សត្វ​ត្រូវ​បាន​គេ​សម្លាប់​ស្ទើរ​​ជិត​ផុត​ពូជ​នេះ បាន​វារ​ទាំង​អស់​កំលាំង ​នៅ​ពេល​មនុស្ស​មួយ​ក្រុម​ព្យាយាម​ជិះ​ពី​ខាង​លើ​ខ្នង​វា។

នៅ​ក្នុង​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​មនុស្ស​ប្រុស​​មាន​មាឌ​ធំៗ​ ចំណាស់​ៗអង្គុល​លើ​វា ឈរ​លើ​វា ហើយ​ថែម​ទាំង​យោល​ខ្លួន​លើ​វា​ដូច​រាំ​នៅ​ក្នុង​ក្លិប​ទៅ​ហើយ ឯ​បុរស​ម្នាក់​ទៀត​អង្គុយ​ដាក់​ជើង​លើ​ក្បាល​វា​ ហើយ​ហូប​​នំធ្វើ​មិន​ដឹង​មិនខ្វល់​​ថែម​ទៀត។ មើល​ទៅ​សត្វ​កន្ធាយ​ហាក់​អស់​កំលាំង​យ៉ាង​ខ្លាំង​ទម្រាំ​វារ​ដល់​ក្នុង​ទឹកវិញ​។​ វីដេអូ​នោះ​ត្រូវ​បាន​គេ​ចែក​ចាយ​ពេល​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត ហើយ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​​មាន​ចិត្ត​ខឹង​ចំពោះ​បុគ្គល​មួយ​ក្រុម​នោះ​ជា​ខ្លាំង៕ (ប្រែ​សម្រួល៖ រដ្ឋា)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត