លោកគ្រូភ្លេងពិណពាទ្យម្នាក់ ត្រូវសាច់ញាតិអះអាងថា ពុលមីកញ្ចប់ស្លាប់

Loading...

កាល​ពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ មាន​ករណី​មួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​ក្រោយ​ពី​​បុរស​ម្នាក់​ជា​គ្រូ​បង្រៀន​ភ្លេង​ពិណពាទ្យ​ម្នាក់ ត្រូវ​សាច់​ញាតិ​អះអាង​ថា ​​បាន​ទទួល​មរណភាព​ដោយ​សារ​ពុល​មី​កញ្ចប់​ ​សង្គ្រោះ​មិន​ទាន់ ធ្វើ​ឲ្យ​គ្រួសារ​ទទួល​យក​សឹង​ពុំ​បាន។

តាម​រយៈ​គណនី​ហ្វេសប៊ុក​បុរស​ម្នាក់​មាន​ឈ្មោះ Sareth Soun ត្រូវ​ជា​​ក្មួយ​របស់​ជន​រងគ្រោះ បាន​សរសេរ​រៀប​រាប់​ទាំង​ទុក្ខ​សោក​ស្ដាយ​លោក​ពូ​ថា៖ «លោក​ពូ ម៉ម តាល់ គាត់​បាន​ស្លាប់​ដោយ​សារ​ពុល​មី​កញ្ចប់​រូប​ភ្លៅ​មាន់ លោក​ពូ​គឺ​ជា​ពូ​ដ៏​ល្អ ដែល​តែង​តែ​ជួយ​កូន​ក្មួយ ​និង​ណែនាំ​ក្មួយ​ឲ្យ​ចេះ​ស្រលាញ់​គ្នា។ ៨ សីហា ២០១៩។ គាត់​ក៏​ជា​គ្រូ​ភ្លេង​ពិណពាទ្យ​ដែល​បាន​បណ្តុះបណ្តាល​សិស្ស​ជា​ច្រើន​នាក់​ផង​ដែរ។ សូម​បង​ប្អូន​ជ្រាប​ជា​ព័ត៌មាន ពិសេស​ខាង​ខេត្ត​កែប»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ស្លាប់​នេះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​សាច់​ញាតិ​នៃ​សព​តែ​ប៉ុណ្ណោះ ​តែ​យើង​នៅ​រង់​ចាំ​មើល​ចំណាត់​ការ​ពី​សមត្ថកិច្ច​ត្រួត​ពិនិត្យ​មើល​ថា ​ជនរងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​តែ​ការ​ពុល​មី​កញ្ចប់​ពិត​មែន ​ឬ​យ៉ាង​ណា៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!