ទឹកជំនន់ហូរកួចពន្លិចទូក បាត់ក្មេងស្រីអាយុ១៤ម្នាក់ ម្ដាយយំស្ទើរបាត់ស្មារតីទៅហើយ

Loading...

ព័ត៌មាន​បឋម ពេល​នេះ​មាន​ករណី​បាត់​ក្មេង​ស្រី ០១នាក់ មាន​អាយុ​១៤​ឆ្នាំ​រៀន​ថ្នាក់​ទី​៨ ​ត្រង់​ចំណុច​ភូមិ​ជ័យ​ឧត្តម ឃុំ​ជ័យឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ចំណុច​ទឹក​លិច​ផ្លូវ ដោយ​សារ​លិច​ទូក​ដរ​ឆ្លង។ ពេល​នេះ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កំពុង​អន្តរាគមន៍​ស្វែង​រក ក្នុង​នោះ​ក៏​មាន​​វត្តមាន​ចុះ​អន្តរាគមន៍​ផ្ទាល់​ពី ឯក​ឧត្តម អភិបាល​ខេត្ត​រតនគិរី ផង​ដែរ។

ហេតុ​ការណ៍​ខាង​លើ​កើត​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​ម៉ោង​​ជាង​ ១០​ព្រឹក​ រហូត​មក​ដល់​វេលា​ម៉ោង​១៖៣៥​នាទី​រសៀល​នៅ​មាន​រក​ឃើញ​នៅ​ឡើយ​ទេ ខណៈ​ពេល​នេះ​អាជ្ញាធរ​មូល​ដ្ឋាន និង​ប្រជាពលរដ្ឋ​កំពុង​អន្តរាគមន៍​ស្វែង​រក​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​តែ​ឯ​ឪពុក​ម្ដាយ​កំពុង​យំ​សោក​ព្រោះ​បារម្ភ​ពី​កូន​មិន​ដឹង​ថា​ស្លាប់​ឬ​មួយ​រស់​នៅ​ឡើយ​នោះ​ទេ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!