សពក្មេងស្រីស្លាប់ដោយសារលិចទូកពេលនេះរកឃើញហើយ ធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកសឹងមិនជាប់

Loading...

ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​រៀន​ថ្នាក់​ទី​៨ លិច​ទូក​បាត់​ខ្លួន​កាល​ពី​ព្រឹក​មិញ​នេះ ត្រូវ​បាន​បង​ប្អូន​អ្នក​ភូមិ​ព្រម​ទាំង​សមត្ថកិច្ច​រក​ឃើញ​ហើយ នៅ​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៩ តែ​ជា​អកុសល​ក្មេង​ស្រី​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ ព្រោះ​លិច​ទូក​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ទើប​រក​ឃើញ។ សព​ក្មេង​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​ព្រម​ទាំង​អ្នក​ភូមិ​និង​ក្រុម​គ្រួសារ​បាន​ដឹក​តាម​រយៈ​ទូ​ទៅ​កាន់​ផ្ទះ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ពោ​ពេញ​ទៅ​ដោយ​សំឡេង​យំ​សោក​ពី​សំណាក់​បង​ប្អូន សាច់ញាតិ​ចំណែក​ឯ​ម្ដាយ​ក្មេង​ស្រី​វិញ​យំ​ស្ទើរ​តែ​បាត់​ស្មារតី​ទៅ​ហើយ​ព្រោះ​មិន​អាច​ទទួល​យក​ដំណឹង​ដ៏​ក្រៀម​ក្រំ​មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​វេលា​ម៉ោង​ជាង​១០​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ មាន​ករណី​បាត់​ក្មេង​ស្រី ០១នាក់ មាន​អាយុ​១៤​ឆ្នាំ​រៀន​ថ្នាក់​ទី​៨ ​ត្រង់​ចំណុច​ភូមិ​ជ័យ​ឧត្តម ឃុំ​ជ័យឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ចំណុច​ទឹក​លិច​ផ្លូវ ដោយ​សារ​លិច​ទូក​ដរ​ឆ្លង។ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កំពុង​អន្តរាគមន៍​ស្វែង​រក ក្នុង​នោះ​ក៏​មាន​​វត្តមាន​ចុះ​អន្តរាគមន៍​ផ្ទាល់​ពី ឯក​ឧត្តម អភិបាល​ខេត្ត​រតនគិរី ផង​ដែរ ទើប​តែ​មក​ដល់​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ដដែល​នេះ ទើប​សព​របស់​ក្មេង​ស្រី​ត្រូវ​បាន​រក៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!