ដេកមិនព្រមទៅសាលារៀន ទាល់តែយាយប្តឹងប៉ូលិសហើយនិយាយរឿង​មួយទើបព្រមទៅ

Loading...

ក្មេងៗ​​មួយចំនួន​​មានភាព​ខ្ជិល​ខ្លាំង​ណាស់ ​​ដែល​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ទៅ​សាលា​ នៅ​ពេល​យើង​នៅ​ក្មេង​វា​ជា​រឿង​ពិបាក​មួយ ហើយ​ជា​ពិសេស​នោះ ​គឺ​មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​យប់​តែ​ម្តង ព្រឹក​ឡើង​គឺ​រុំ​ភួយ​តែ​ម្ដង​មិន​ចង់​ក្រោក​ចេញ​ទៅ​ក្រៅ​ទាល់​តែ​សោះ​ ព្រោះ​អាកាសធាតុ​ត្រជាក់ ហើយ​មិន​ចង់​ឲ្យ​ត្រូវ​ទឹក​នៅ​ពេល​ព្រឹក។

ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ូលិស​ថៃ ​បាន​ចែក​រំលែក​រឿង​រ៉ាវ​មួយ​មិន​ធ្លាប់​មាន​ទាល់​តែ​សោះ​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ​ពី​របៀប​ដែល​លោក​យាយ​​ម្នាក់​ មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច​ល្អ​ ដើម្បី​ឲ្យ​ចៅ​ដ៏​ចចេស​មិន​ព្រម​ទៅ​សាលា​ ដើម្បី​ឲ្យ​ចៅ​ទៅ​ប្រលង​នៅ​សាលា​បាន តើ​ដឹង​ថា​លោក​យាយ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទេ? គឺ​គាត់​បាន​ខល​ហៅ​ប៉ូលិស​ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។ លោក​យាយ​បាន​ហៅ​ប៉ូលិស​ដើម្បី​បញ្ចុះបញ្ចូល​ចៅ​របស់​គាត់​ដើម្បី​ឲ្យ​គេ​ព្រម​ទៅ​សាលា។

នៅ​ពេល​មន្ត្រី​ប៉ូលិស​ចូល​ក្នុង​ផ្ទះ ក្មេង​ប្រុស​នៅ​តែ​ដេក​នៅ​ក្នុង​បន្ទប់​របស់​គាត់​យ៉ាង​លក់​ស្រួល​ដដែល។ លោក​ប៉ូលិស​បាន​ដាស់​ក្មេង​ប្រុស​ឲ្យ​ភ្ញាក់ ហើយ​គាត់​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ជា​ច្រើន​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ស្ដី​ពី​ការ​អប់រំ ហើយ​និយាយ​ទៀត​ថា ​ក្មួយ​គឺ​ជា​ក្មេង​ដ៏​ល្អ ហើយ​ក្មួយ​គឺ​ជា​ក្មេង​ដែល​សម​នឹង​ទទួល​រឿង​ល្អៗ​ទាំង​នោះ បើ​ក្មួយ​ទៅ​សាលា។

បន្ទាប់​ពី​ទទួល​បាន​ដំបូន្មាន​ល្អ ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​លោក​ប៉ូលិស​ ទី​បំផុត​ក្មេង​ប្រុស​ក៏​ព្រម​ទៅ​សាលា​ជា​មួយប៉ូលិស។ ក្រោយ​ពី​បាន​បង្ហោះ​រឿង​រ៉ាវ​ទាំង​នោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម មាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ធ្វើ​ការ​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង ហើយ​ក៏​មាន​អ្នក​បញ្ចេញ​យោបល់​ដ៏​ទៅ​រាប់​ពាន់​នាក់​ផង​ដែរ លោក​យាយ​ព្រម​ទាំង​សមត្ថកិច្ច​ទទួល​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត។ ពួក​គាត់​ជា​មនុស្ស​ល្អ​ហើយ​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​យើង​ទាំង​អស់​គ្នា ពួក​យើង​ពិត​ជា​ត្រូវ​ការ​សមត្ថកិច្ច​ប្រភេទ​នេះ​ខ្លាំង​ណាស់។

វា​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​មាន​ប៉ូលិស​បើក​ម៉ូតូជូន​ក្មេង​ទៅ​សាលារៀន​បែប​នេះ។ ថ្ងៃ​ណា​មួយ​ក្មេង​ម្នាក់​នោះ​នឹង​យល់​ថា​តើ​ ហេតុ​អ្វី​បាន​ជា​ប៉ូលិស​ព្រម​ទាំង​លោក​យាយ​ធ្វើ​ដូច្នេះ​។ ត្រូវ​ចាំ​ណា ការ​ទៅ​សាលា​ដើម្បី​ទទួល​បាន​អប់រំ​វា​ពិត​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អនាគត ដូច្នេះ​កុំ​លេង​សើច​អី ​ត្រូវ​ទៅ​ទទួល​យក​ការ​អប់រំ​នៅ​សាលា​បាន​ឲ្យ​បាន​ល្អ​ ដើម្បី​អនាគត​ខ្លួន​ឯង​ព្រម​ទាំង​សង្គម​ជាតិ​មាន​ភាព​រីក​ចម្រើន៕(ប្រែ​សម្រួល៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!