អាជ្ញាធរប្រាប់កុំឲ្យជិះម៉ូតូឆ្លង ទឹកកំពុងហូរខ្លាំង តែនៅចចេសមិនខ្ចីស្ដាប់ ចុងក្រោយភ័យខ្លួន

Loading...

នៅ​ព្រឹក​ថ្ងៃ​១០ ខែ​សីហា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បាន​ប្រកាស​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ឃុំ​វាល​រេញ ត្រង់​ស្ពាន​ទី​១ ចន្លោះ​ពី​វាល​រេញ​ទៅ​ស្ពាន​កំពង់​ស្មាច់ ក្រោយ​មាន​ជំនន់​ទឹក​ភ្លៀង ជន់​លិច​ផ្លូវ​ជាតិ​កម្ពស់​ជាង​កន្លះ​ម៉ែត្រ ហើយ​គិត​ត្រឹម​ម៉ោង​​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩។

បច្ចុប្បន្ន​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កម្លាំង​កង​ទ័ព កម្លាំង​ចម្រុះ​រដ្ឋបាល​ស្រុក​ព្រៃ​នប់​និង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ប្រចាំ​ការ​ជួយ​សម្រួល​ចរាចរណ៍ ស្រប​ពេល​ដែល​ទឹក​ហូរ​ខ្លាំង។ ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​ខ្លះ​ហាម​មិន​ស្ដាប់​ទៀត​ផង ថា​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តែ​គាត់​នៅ​តែ​ជម្នះ​ចង់​ទៅ​បណ្ដាល​ឲ្យ​លិច​ម៉ូតូ​ពិបាក​ក្នុង​ការ​ទាញ​យក​វិញ​ ព្រោះ​កំលាំង​ទឹក​ហូរ​មាន​សភាព​ខ្លាំង​ក្លា​ពេក ទាល់​តែ​មាន​ជំនួយ​ពី​អាជ្ញាធរ​ជួយ​អូស​យក​មក​វិញ​ទើប​ឈ្នះ​កំលាំង​ទឹក​ហូរ​បាន។

សូម​បង​ប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​សភាព​ទឹក​កើន​ឡើង​ខ្លាំង​ជា​ពិសេស​សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​មួយ​រយៈ​សិន​ដើម្បី​សុខ​សុវត្ថិភាព​ទាំង​អស់​គ្នា៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!