ដើរលក់ប្រហិតឃើញកុមារីមកទិញម្នាក់ឯង ល្បួងទៅរំលោភ តែត្រូវអ្នកភូមិតាមទាន់(មានវីដេអូ)

Loading...

ថ្ងៃ​សុក្រ ៩​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯកស័ក​ ព.ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៩ ​មាន​ករណី​បុរស​ជា​អ្នក​លក់​ប្រហិត​ម្នាក់​ ត្រូវ​​អ្នក​ភូមិ​ចោទ​ថា បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​លើ​ក្មេង​ស្រី​អ្នក​ភូមិ​ម្នាក់​ បង្ក​ឲ្យ​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ខេត្ត​បាត់​ដំបង។

តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​ជា​អ្នក​លក់​ប្រហិត​រូប​នេះ ​តែង​តែ​មក​លក់​ប្រហិត​ក្នុង​ភូមិជា​ប្រចាំ​​ តែ​មិន​ធ្លាប់​មាន​ករណី​បែប​នេះ​កើត​ឡើង​ឡើយ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ ​ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​លើ​ក្មេង​ស្រី​ម្នាក់ ​តែ​មិន​បាន​សម្រេច​ គឺ​ត្រូវ​អ្នក​ភូមិ​តាម​ទាន់​ពេល​ជន​សង្ស័យ​កំពុង​ស្រាត​ខោ​បម្រុង​រំលោភ។ ក្នុង​ស្ថានភាព​នេះ ​បើ​សិន​ពុំ​មាន​​អ្នក​ភូមិ​ដើរ​កាត់​ប្រទះ​ឃើញ​ទេ ​ច្បាស់​ណាស់​កុមារ​រងគ្រោះ ​​ប្រាកដ​​​ត្រូវ​ក្លាយ​​ជា​ចំណីរបស់​​​បុរស​តណ្ហា​ក្រាស់​នេះ​ជាក់​ជា​មិន​ខាន។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល​ខាង​លើ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ហ្លួង ឃុំ/សង្កាត់​វត្តគរ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។ ពេល​ឃើញ​សកម្មភាព​ជន​សង្ស័យ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ទ្រាំ​សឹង​ពុំ​បាន​ម្នាក់ៗ​ខឹង​រហូត​ញ័រ​សាច់​សឹង​តែ​គ្រប់​គ្នាតែ​មិន​ប្រើ​ហ្សា​ ជន​សង្ស័យ​ត្រូវ​បាន​អ្នក​ភូមិ​ឃាត់​ខ្លួន​បាន​ត្រៀម​ទុក​ឲ្យ​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!