វត្ត​ពុទ្ធោ​អរហំ​ ប្រគល់សិលាចារឹកសម័យអង្គរមួយផ្ទាំង ជូនមន្ទីរវប្បធម៌​ខេត្ត​ឧត្ដរមានជ័យ

Loading...

នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ លោក​ ហុង​ យឿ​ន​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ខេត្តឧត្តរមានជ័យ​ បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ ប្រគល់​ និង​​ទទួល​សិលា​​ចារឹក​មួយ​ផ្ទាំង​ នៅ​វត្ត​ពុទ្ធោ​អរហំ​ ហៅ​វត្ត​ភ្នំ​ដី​ ស្ថិត​នៅ​ភូមិ​ខ្នារ​ ឃុំ​ក្រសាំង​ ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ​ ដើម្បី​យក​មក​រក្សា​ទុក​ និង​អភិរក្ស​ ជា​សម្បត្តិ​ បេតិកភណ្ឌ​ វប្បធម៌​ជាតិ​។​

​នៅ​ក្នុង​ការ​ប្រគល់​ និង​ទទួល​សិលាចារឹក​នេះ​ គឺ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ នៃ​ការិយាល័យ​បេតិកភណ្ឌ​,​ ការិយាល័យ​ សារមន្ទីរ​,​ នគរបាល​ការពារ​ បេតិកភណ្ឌ​ នៃ​ស្នងការ​នគរបាល​ខេត្ត​,​ ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​ លោក​ មេឃុំ​ក្រសាំង​ គណៈកម្មការ​ និង​លោក​ ចៅអធិការ​ វត្ត​ ពុទ្ធោ​អរហំ​ ហៅ​វត្ត​ភ្នំ​ដី​ ព្រមទាំង​ពុទ្ធបរិស័ទ​ យ៉ាងច្រើន​ កុះករ​ដើម្បី​ ធ្វើ​ជា​សាក្សី​ ស្ថិត​ក្នុង​បរិយាកាស​ ការ​សហការ​ ប្រកបដោយ​សេចក្ដី​រីករាយ​។​

​សិលាចារឹក​ដែល​ទទួល​បាន​ គឺ​ធ្វើ​ពី​ថ្មភក់​ស្ថិត​នៅ​ក្នុង​ សម័យ​អង្គរ​សតវត្ស​រ៍ទី​១១​ យក​ចេញពី​ប្រាសាទ​ ត្រពាំងរូង​ មាន​ទំហំ​កម្ពស់​១.០២​ម​ទទឹង​០.៤៥​ម​ និង​កម្រាស់​០.៣៥​ ម​ មាន​សរសេរ​អក្សរ​ទាំង​បួន​ជ្រុង​ប៉ុន្តែ​សិលាចារឹក​នេះ​ មានការ​សឹក​រិច​រិលរ​លុបអក្សរ​អស់​មួយ​ចំនួន​ និង​បែក​នៅ​ផ្នែក​ ខ្លះ​។​

​បច្ចុប្បន្ន​សិលាចារឹក​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ នៃ​មន្ទីរ​វប្បធម៌​ បាន​ដឹក​យក​មក​រក្សា​ទុក​ និង​អភិរក្ស​ នៅ​ក្នុង​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ខេត្តឧត្ដរមានជ័យ​ ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!