ភេទទី៣មួយក្រុមបើកឆាកប្រយុទ្ធគ្នារបូតខោ របូតអាវ អត់អ្នកជួយឃាត់ មានតែឈរសើច

Loading...

កាល​ពី​​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​ មាន​ករណី​ហិង្សា​វាយ​ទាក់​ធាក់​គ្នា បង្ក​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ទាំង​កណ្ដាល​រាត្រី ក្នុង​ទីក្រុងភ្នំពេញ។ បើ​តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​ដែល​ថត​បាន​នូវ​សកម្មភាព​ហិង្សា​ពេល​កំពុង​វាយ​គ្នា​រហូត របូត​អាវ របូត​ខោ ទាញ​សក់​ក្បាល​របូត​អស់ ​តែ​ដូច​ជា​មិន​មាន​អ្នក​ជួយ​ឃាត់​ឲ្យ​ពួក​គាត់​បែក​គ្នា​សោះ។

បើ​តាម​គណនី​មួយ​មាន​ឈ្មោះ Vannak MC បាន​សរសេរ​រៀប​រាប់​ថា «ដណ្ដើម​ម៉ូយ​គ្នា បុរស​ភេទ​ទី​ ៣ បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​បណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​មុខ​ផ្សារ​រាត្រី»។ តែ​ប្រភព​មិន​បាន​បញ្ជាក់​ថា​ស្ថិត​មុខ​ផ្សារ​រាត្រី​មួយ​ណា​នោះ​ទេ តែ​ដឹង​ត្រឹម​ថា​ក្រុម​ភេទ​ទី​៣​ទាំង​នោះ​វាយ​គ្នា​ព្រោះ​ដណ្ដើម​ម៉ូយ​គ្នា»។

ក្នុង​នោះ​ដែរ​ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​ មិន​ពេញ​ចិត្ត​ទាល់​តែ​ចំពោះ​ទង្វើ​ទាំង​នេះ ហើយ​អ្នក​ខ្លះ​បាន​ស្តី​បន្ទោស​អ្នក​នៅ​កន្លែង​កើត​ហេតុ​មិន​ព្រម​ជួយ​ឃាត់ ឬ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច ​តែ​បែរ​ជាឈរ​​សើច​លេង និង​ពន្យុះ​បន្ថែម ​​ដែល​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ និង​​ខូច​សោភណ្ឌភាព​ទីក្រុង​ដែល​សំបូរ​​ជន​បរទេស​ដើរ​ទៅ​មក​៕ អត្ថបទ៖​និស្ស័យ

 

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!