អ្នកបង្ហោះសារថា ការបរិភោគសាច់ជ្រូកឆ្លងជំងឺប៉េស្តជ្រូក បានសុំទោសជា​សាធារណ:ហើយ

Loading...

បុរសម្នាក់ដែល​បានបង្ហោះសារនៅ​លើបណ្តាញព័ត៌មាន​សង្គមហ្វេស​ប៊ុកថា កូនរបស់ខ្លួន​បានកើត​ជំងឺប៉េស្តជ្រូក ក្រោយពី​បានបរិភោគ​សាច់ជ្រូក នៅពេល​នេះបានធ្វើការ​សុំទោសជា​សាធារណ:ហើយ បន្ទាប់ពី​ព័ត៌មាន​នេះ បានធ្វើឱ្យមាន​ការភាន់ច្រឡំ និងប៉ះពាល់ដល់​ការបរិភោ​គសាច់ជ្រូក។

លោក ស៊ី ឡុង ដែល​ជាអ្នកដែលបានបង្ហោះ​សារនោះ បានសារ​ភាពថា ខ្លួនពិតជាបាន​បង្ហោះសារ​ថា កូន​ស្រី​របស់លោក​កើត​ជំងឺប៉េស្ត​ជ្រូក ក្រោយពីបរិភោគ​សាច់ជ្រូក ខណៈមិន​ទាន់មាន​ការពិនិត្យ ត្រឹមត្រូវ​ពីគ្រូពេទ្យ​ជំនាញទៅ​លើអំពី​ជំងឺកូន​របស់ខ្លួន។

ថ្លែងក្នុង​សន្និសីទកាសែត​ដែលរៀបចំ​ឡើងសមាគម​អ្នកចិញ្ចឹម​សត្វកម្ពុជា នាព្រឹក​ថ្ងៃទី ១៣ ខែសីហានេះ លោកបាន​និយាយដោយ​ទទួលស្គាល់កំ​ហុសរបស់ខ្លួន ដែល​ធ្វើឱ្យមានការភាន់ច្រឡំដល់​សារធារណជន ចំពោះការកើត​ឡើងនូវជំងឺអាក្រក់បរិភោគ​សាច់ជ្រូក។

ជាមួយ​គ្នានេះ ក៏បានសន្យាថា នឹងបញ្ឈប់​ការបង្ហោះសារដែល​មិនមានមូលដ្ឋាន​ច្បាស់​លាស់ ដែលធ្វើមាន​ការភាន់​ច្រឡំដល់សារ​ធារណជន និងប៉ះពាល់​ដល់​សង្គមជាតិ។

លោកបាន ​សំឡេង«ធាតុពិតមែន​ជាអីចឹង​នោះទេ ដែលមាន​ផលប៉ះពាល់​សាច់ជ្រូក​អីនោះទេ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួនដែល​ផុស និងយល់​ខុស​ដូច​ខ្ញុំចឹង កុំព្យាយាម​ផុសផ្ដេសផ្ដាស​អំពី​បញ្ហាហ្នឹង»
បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្យ នាយកមន្ទីរ​ពេទ្យ​កុមារជាតិ បានឲ្យ​ដឹងថា ជំងឺកូន​ស្រីរបស់​លោក ស៊ី ឡុងនេះ ​មិនមែនកើតឡើង​ដោយឆ្លងនូវជំងឺ​ប៉េស្តជ្រូកនោះ​ឡើយ ផ្ទុយ​ទៅនឹងក្រុម​គ្រូពេទ្យបាន​រកឃើញ​ថា មានជំងឺផ្សេង។

លោក​វេជ្ជបណ្ឌិត​បន្ដថា ក្រោយ​ពីពិនិត្យ និងព្យាបាល​ប៉ុន្មានថ្ងៃកន្លង​មកនេះ ស្ថានភាពជំងឺ​របស់ក្មេង​ស្រីនេះ មានភាព​ល្អប្រសើរ នឹង​អាចជាសះស្បើយ​នាពេល​ឆាប់ៗ​នេះ។ កាលពី​ថ្មីៗនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាអំពាវ​នាវឲ្យប្រជា​ពលរដ្ឋពិសារ​សាច់ជ្រូក​ជាធម្មតា ដោយកុំខ្លាចពីបញ្ហា​ជំងឺប៉េស​ជ្រូក ដោយសារ​ជំងឺនេះមិន​ឆ្លងទៅ​មនុស្សនោះ​ឡើយ។

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្ន​សម្តេច ក៏ទទួល​ទានសាច់​ជ្រូកដែរ ដោយមិន​មានការភ័យព្រួយពីការ​ឆ្លងជំងឺប៉េស​ជ្រូកអាហ្វ្រិក នោះ​ឡើយ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!