មន្រ្តីម្នាក់រងការរិះគន់ចាស់ដៃព្រោះយកជើងចង្អុលស្លាកលេខឡាន ថែមប្រើសំដីមិនសមរម្យ

Loading...

នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ នេះ​មាន​មន្ត្រី​ឆៀក​រថយន្ត​នៃ​ក្រសួង​សាធារណការ​ និង​ដឹង​ជញ្ជូន​ខេត្ត​សៀមរាប​ម្នាក់ ​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​បន្ទាប់​ពី​មាន​រូប​ភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ឥរិយាបថ​មិន​សម​រម្យ​ដាក់​អ្នក​យក​រថយន្ត​ទៅធ្វើ​​ឆៀក​ ដោយ​យក​ជើង​ទៅ​ចង្អុល​ស្លាក​លេខ​រថយន្ត​ដែល​ម្ចាស់​គេ​ស្រលាញ់​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០១៩ ​កន្លង​ទៅ។

តាម​រយៈ​គណនី​ហ្វេសប៊ុក​បុរស​ម្នាក់​មាន​ឈ្មោះ Huy Ou Dom បាន​សរសេរ​រៀប​រាប់​ថា៖ «មន្ត្រី​ឆៀក​ឡាន​កំពូល​ឈ្លើយ​មែន! ចរិត​មន្ត្រី​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​សៀមរាប កំពូល​ឈ្លើយ យក​ជើង​របស់​ខ្លួន​ទៅ​ចង្អុល​ស្លាក​លេខ​ម្ចាស់​យានយន្ត​របស់​គេ ​ដែល​គេ​ស្រលាញ់​ស្ទើរ​រយះ​សំពត់ ថែម​ទាំង​ប្រើ​សម្ដី​គួរ​ឲ្យ​ស្អប់​ខ្ពើម​មិន​សក្ដិ​សម​ជា​មន្ត្រី​បម្រើ​សេវា​សាធារណៈ​នៅ​កន្លែង​ឆៀក​រថយន្ត​ខេត្ត​សៀមរាប​សោះ។ នេះ​បើ​យោង​តាម​ប្រជាពលរដ្ឋ​ដែល​បាន​យក​ឡាន​ទៅ​ឆៀក​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៩»។

ពេល​ឃើញ​ឥរិយាបថ​មិន​សម​រម្យ​របស់​មន្ត្រី​ខាង​លើ​បែប​នេះ​ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​បាន​ចែក​រំលែក​ត​ៗគ្នា ​ហើយ​អ្នក​ខ្លះ​បញ្ចេញ​យោបល់​ថា​អាង​ខ្លួន​មាន​ស័ក្តិ​ពាក់​ចង់​ធ្វើ​អ្វី​តាម​ចិត្ត​ កុំ​ភ្លេច​ថា​អ្នក​កំពុង​តែ​ស៊ី​ប្រាក់​ខែ​របស់​ប្រជាជន ដូច​នេះ​ត្រូវ​ចេះ​បម្រើ​ប្រជាជន​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ផង៕

 

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!