ជិះទូកឆ្លងទន្លេទៅផ្ទះបែរជួបខ្យល់កន្ត្រាក់ធ្វើឲ្យលិចទូកតែសំណាងល្អមានអ្នកជួយទាន់

Loading...

នៅ​វេលា​ម៉ោង​១៥៖២០​នាទី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ មាន​ករណី​មនុស្ស​០២​នាក់ ជិះ​ទូក​ស្មាច់​ចេញ​ពី​កំពង់​លក់​ត្រី នៅ​ក្នុង​ភូមិ​ទី ៦​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ឆ្លង​ទន្លេ​សាប សំដៅ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គាត់​វិញ នៅ​ឯ​ភូមិ​ផាប់​សណ្ដោង ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច បង្គោល​ឡូត៍ លេខ​៤​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ក៏​មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ទូក​លិច។

បន្ទាប់​ពី​ទទួល​បាន​សេចក្តី​រាយការណ៍ កំលាំង​នគរបាល​ក្រុង​សៀមរាប និង​កំលាំង​ប្រជា​ការពារ នៃ​គណៈ​បញ្ជាការ​ឯក​ភាព​ក្រុង​សៀមរាប ចេញ​ជួយ​សង្គ្រោះ និង​នាំមកមណ្ឌល​សុខភាព​សង្កាត់​ចុង​ឃ្នៀស​វិញ​ដោយ​សុវត្ថិភាព។ ជន​រង​គ្រោះ​ទី​១ ឈ្មោះ ជា ប៊ុនសេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ ផាប់​សណ្ដោង ឃុំ​រាំងទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ ជន​រង​គ្រោះ​ទី​២ ឈ្មោះ សុខ ថាវ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ(មាន​ទីលំ​នៅ​ដូច​គ្នា)។ ចំណែក​ទូក​ដែល​លិច​នោះ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ ដោយ​សារ​ស្ថានភាព​យប់​ងងឹត៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!