ក្មេងស្រីអភ័ព្វមានជំងឺប្រេះស្បែក មិនបានរៀនសូត្រ ហើយកំពុងត្រូវការជំនួយ

Loading...

កាល​ពី​ពេល​ថ្មីៗ​នេះ​រូប​ភាព​ក្មេង​ស្រី​ដ៏​កម្សត់​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​បាន​ធ្វើ​ចែក​រំលែក​រូប​ភាព​បន្ត​បន្ទាប់ ដោយ​សារ​មាន​ក្តី​អាណិត​លើ​រូប​នាង​ជា​ខ្លាំង ព្រោះ​តែ​នាង​តូច​មាន​ជំងឺ​ចម្លែក​​ម្យ៉ាង​ធ្វើ​ឲ្យ​ដៃជើង​របស់​នាង​មាន​សភាព​ប្រេះ​ស្រកា​មាន​ស្នាម​ឈាម​ស្ទើរ​តែ​ពេញ​ជើង​ទៅ​ហើយ ពិត​ជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់។

បើ​តាម​ប្រភព​នៅ​គណនី​ហ្វេសប៊ុក​បុរស​ម្នាក់​មាន​ឈ្មោះ ស៊ីម ចាន់ស៊ី ប្រកាស​ស្វែង​រក​ជំនួយ​ជួយ​ដល់​នាង​ដោយ​សរសេរ​រៀប​រាប់​ពី​ស្ថាន​ភាព​របស់​នាង​យ៉ាង​គួរ​ឲ្យ​អាណិត​ថា៖ «ពិត​ជា​អាណិត​ក្មួយ​ស្រី​ណាស់ ក្មួយ​ស្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ ខ្វះ​ខាត​ថវិកា ដើម្បី​ព្យាបាល​ជំងឺ សូម​ជួយ​ដល់​គាត់​ផង ដើម្បី​ឲ្យ​គាត់​បាន​ព្យាបាល​ជំងឺ និង​បន្ត​ការ​សិក្សា​បន្ត​ទៀត គាត់​លំបាក​ខ្លាំង​ណាស់ សូម​ជួយ​គាត់​ផង​បង​ប្អូន សព្វ​ថ្ងៃ​គាត់​រស់​នៅ​ភូមិ ជាំ​ខ្នារ​ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​ ប្រសិន​ជា​បង​ប្អូន​ចង់​ជួយ​ពួក​គាត់ អាច​ទំនាក់​ទំនង​មក​លេខ របស់​បង​ប្រុស​ខ្ញុំ( រ៉ាហ្វីន )០៨១ ៦៤ ១៣ ១៨ / ០៩៧ ២៤៤៥៧៣៩ ឬ​ក៏​អាច​អញ្ជើញ​ទៅ​ផ្ទាល់​ក៏​បាន​ដែរ សូម​អរគុណ»។

ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ទឹក​ចិត្ត​សូម​ជួយ​ដល់​រូប​នាង​ផង ព្រោះ​នាង​ពិត​ជា​ត្រូវ​ជំនួយ​របស់​បង​ប្អូន​ខ្លាំង​ណាស់ ណា​មួយ​ខ្លួន​នៅ​ក្មេង​ត្រូវ​បាន​អនាគត​វែង​ឆ្ងាយ​ទៀត ហើយ​នៅ​ពេល​នេះ​នាង​មិន​បាន​រៀន​​ទេ​ដោយ​សារ​ជំងឺ តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ។ ទោះ​តិច​ក្តី​ច្រើន​នោះ​គឺ​ជា​ទឹក​ចិត្ត​របស់​បង​ប្អូន៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!