ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបប្រកាសផ្ទេរតួនាទីមន្ត្រីយកជើងចង្អុលស្លាកលេខ

Loading...

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ​មាន​មន្ត្រី​ឆៀក​រថយន្ត​នៃ​ក្រសួង​សាធារណការ​ និង​ដឹង​ជញ្ជូន​ខេត្ត​សៀមរាប​ម្នាក់ ​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​បន្ទាប់​ពី​មាន​រូប​ភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ឥរិយាបថ​មិន​សម​រម្យ​ដាក់​អ្នក​យក​រថយន្ត​ទៅ​ធ្វើ​​ឆៀក​ ដោយ​យក​ជើង​ទៅ​ចង្អុល​ស្លាក​លេខ​រថយន្ត​ដែល​ម្ចាស់​គេ​ស្រលាញ់​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០១៩ ​កន្លង​ទៅ។

ក្រោយ​ឃើញ​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ជា​មន្ត្រី​រាជ​ការ​ដែល​ប្រើ​ឥរិយាបថ​មិន​សម​រម្យ​ដាក់​ពលរដ្ឋ​បែប​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​សៀមរាប​បាន​ប្រកាស​សម្រេច​ផ្ទេរ​តួនាទី​មន្ត្រី​រូប​នោះ​តាមលិខិតបង្គាប់ការ​ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ តាម​ប្រការ​ដូច​ខាង​ក្រោម៖

ប្រការ​១. ផ្ទេរ​ភារកិច្ច​ ស៊ឹម សុផាត​ ពី​អនុប្រធាន​អង្គភាព​ចុះ​បញ្ជី​និង​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ការិយាល័យ​កិច្ច​ការ​ទូទៅ នៃ​មន្ទីរ​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​សៀមរាប។ ប្រការ​២. សាមី​ខ្លួន​ត្រូវ​មក បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​កិច្ច​ការ​ទូទៅ នៅ​រាង​រាល់​ម៉ោង​ធ្វើ​ការ។ ប្រការ​៣. ការិយាល័យ​កិច្ច​ការ​ទូទៅ អង្គភាព​ចុះ​បញ្ជី​និង​ផ្តល់​ប័ណ្ណ បើកបរ​យានយន្ត​និង​សាមី​ខ្លួន​ត្រូវ​សហការ​អនុវត្ត​សេចក្តី​សម្រេច​នេះ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិនបើ​បង​ប្អូន​ប្រជាពលរដ្ឋ ជួប​ប្រទះ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ ក្នុង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​ ក្រោម​អាកប្បកិរិយា​មិន​សមរម្យ របស់​មន្ត្រី​យើង​ខ្ញុំ​នោះ សូម​មេត្តា​រាយការណ៍​ដោយ​ភ្ជាប់​ជា​មួយ​ និង​ឈ្មោះ​មន្ត្រី អត្តលេខ​ ពេល​វេលា​កើត​ហេតុ ទីតាំង​ផ្តល់​សេវា រូបភាព វីដេអូ និង​ភស្តុតាង​ផ្សេងៗ​ ដើម្បី​យើង​ខ្ញុំ​ពិនិត្យ ចាត់​វិធាន​ការ​តាម​នីតិវិធី។

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!