មន្ត្រីយោធាម្នាក់ទៅបំពេញបេសកកម្មមិនសូវនៅផ្ទះបែរប្រពន្ធលួចមានប្រុសថ្មី

Loading...

នៅ​មុន​នេះ​បន្តិច​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ គណនីហ្វេសប៊ុក​បុរស​ជា​មន្ត្រី​យោធា​ម្នាក់​បាន​បង្ហាញ​​ក្តី​ឈឺ​ចាប់​ជា​ខ្លាំង ​ក្រោយ​ពី​រៀប​ការ​ជា​មួយ​គ្នា​ទើប​តែ​បាន​៦​ខែ បែរ​ប្រពន្ធ​លួច​ទៅ​មាន​ប្រុស​ថ្មី ដល់​ថ្នាក់​ប្តី​តាម​ទាន់​ជិះ​ម៉ូតូ​ឱប​គ្នា​ទៀត​ផង ដោយ​មាន​ក្តី​ឈឺ​ចាប់​ខ្លាំង​ពេក ហើយ​ខឹង​ចំពោះ​ប្រពន្ធ​នោះ លោក​ក៏​បាន​សរសេរ​រៀប​រាប់​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ឈ្មោះ ChYa StepPrô ថា៖

«ខ្ញុំ​សែន​ឈឺ​ចាប់ ស្រី​ផិត​ប្តី ស្រី​កា​កី គ្មាន​កេរ្តិ៍​ខ្មាស ទាំង​អាយុ​មិន​ទាន់​១៨​ឆ្នាំ​ពេញ​ផង រឿង​ដែល​នឹក​ស្មាន​មិន​ដល់​វា​បាន​កើត​ឡើង ខ្ញុំ​បាន​រៀប​កា​នៅ​ថ្ងៃទី ១៧ ខែ​មិនា ឆ្នាំ២០១៩ មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​៦​ខែ​ស្រួល​បួល​ផង ក្រោយ​មក​បាន​ទៅ​រស់​នៅ​ខាង​ស្រី​បាន​រយៈ​ពេល​ពី​ខែ​កន្លះ​ខ្ញុំ​ក៏​ត្រូវ​ទៅ​បំពេញ​បេសកកម្ម នៅ​កងពល​ធំ​លេខ​៣ រយៈ​ពេល​៣​ខែ ដោយ​ត្រឡប់​មក​ផ្ទះ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ជា​ធម្មតា តែ​រយៈ​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ​ក្រោយ​បាន​២​សប្ដាហ៍​ តែង​តែ​មាន​រឿង​ឈ្លោះ​ដោយ​គ្មាន​មូល​ហេតុ ហើយ​ខ្ញុំ​បាន​ព្យាយាម​លួង​លោម​គេ​ជា​ច្រើន​ដង។

លុះ​មក​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៩ ខ្ញុំ​ក៏​បាន​មក​ផ្ទះ​ជា​ធម្មតា មួយ​ថ្ងៃ​បន្ទាប់ ម៉ោង​១​រសៀល​ នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​ត្រូវ​ទៅ​ធ្វើ​ខ្លួន ធ្វើ​ក្រចក ខ្ញុំ​ក៏​សុំ​ទៅ​ជា​មួយ​នាង ដោយ​និយាយ​ថា (ឲ្យ​បង​ទៅ​ដែរ​ទៅ បង​ទៅ​អង្គុយ​ចាំ​ក៏​បាន​ដែរ) តែ​គេ​និយាយ​ថា (មិន​បាច់​ទៅ​ទេ​កុំ​ឲ្យ​រញ៉េរញ៉ៃ) ខ្ញុំ​ក៏​សុខ​ចិត្ត​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ចាប់​តាំង​ពី​ម៉ោង ១​រសៀល រហូត​ដល់​ម៉ោង ៦៖៣០ ខ្ញុំ​ក៏​ដាច់​ចិត្ត callទៅ​តែ ទូរស័ព្ទ​បិទ​ខ្ញុំ​ក៏​ជិះ​ម៉ូតូ​តាម​រក ក៏​បាន​តាម​ទាន់​គេ​កំពុង​ជិះ​ម៉ូតូ​ឱប​ចង្កេះ​មនុស្ស​ប្រុស​ចេញ​ពី​កន្លែង​ស៊ី​ផឹក សូម​ជួយ​ចែក​រំលែក​ផង»៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!