ចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់ប្ដីប្រពន្ធ២នាក់បានហើយតើគួរដាក់ទោសបែបណាទើបសមទៅ(មានវីដេអូ)

Loading...

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៩ មាន​ករណី​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​ប្ដី​ប្រពន្ធ ២​នាក់​ស្លាប់​ចោល​កូន ៣​នាក់ ស្ថិត​ក្នុង​ភូមិ​វាល​វិល ឃុំ​ត្រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​អធិការ​ស្រុក​កូន​មុំ ដឹក​ទៅ​តម្កល់​ទុក​នៅ​វត្ត​អូរភ្លង ស្រុក​កូន​មុំ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៩។

ជន​រង​គ្រោះ​មាន​ឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ​៣៧​ឆ្នាំ​ជា​ប្ដី ប្រពន្ធ​មាន​ឈ្មោះ អុល អាយុ​៣៣​ឆ្នាំ។ អ្នក​ទាំង ២​នាក់ ជា​ជនជាតិ​ខ្មែរ​ទើប​មក​ពី​ខេត្ត​កំពង់ធំ ធ្វើ​ចម្ការ​នៅ​​ចំណុច​ខាង​លើ​បាន​៩​ខែ​មាន​កូន​តូចៗ ៣​នាក់ កូន​ប្រុស​ច្បង អាយុ​៧​ឆ្នាំ កូន​ទី​២​ស្រី អាយុ​៥​ឆ្នាំ និង​ទី៣​ស្រី អាយុ​៤ឆ្នាំ។

មុន​ពេល​កើត​ហេតុ គ្រួសារ​ទាំង​២​នេះ​តែង​តែ​ឈ្លោះ​ទាស់​ទែង​គ្នា រឿង​ដី​ធ្លី​ដែល​ជន​ដៃ​ដល់​ឲ្យ លុះ​ក្រោយ​មក​ក៏​ទាមទារ​យក​ទៅ​វិញ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ រហូត​មក​ដល់​ថ្ងៃ​កើត​ហេតុ ជន​រង​គ្រោះ​បាន​ចាក់​ធុង​បាស​ច្រៀង​រាំ​ផឹក​ស្រា​សប្បាយ​មាន​គ្នា ៤​ទៅ​៥​នាក់ ចាប់​ពី​ម៉ោង ៣​រសៀល​ដល់​យប់​ម៉ោង​៧​យប់​ទើប​ឈប់ ហើយ​មិត្ត​ភក្តិ​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ ស្រាប់​តែ​ជន​ដៃ​ដល់​ស្ទាក់​តាម​ផ្លូវ​រក​រឿង រំពេច​នោះ​ជន​រង​គ្រោះ​ក៏​ចេញ​ពី​ផ្ទះ​ទាំង​២​នាក់ មក​សួរ​នាំ​ស្រាប់​តែ​ជន​ដៃ​ដល់​បាញ់​ប្ដី​ប្រពន្ធ​នោះ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង។

សមត្ថកិច្ច​ស្រក​កោះ​ញែក ចាប់​ខ្លួន​ប្រពន្ធ​​បាន​ហើយ ចំណែក​ប្ដី​កម្លាំង​ជំនាញ​កំពុង​ស្វែង​រក រី​ឯ​សព​ជន​រង​គ្រោះ កំពុង​រង់​ចាំ​សាច់​ញាតិ​មក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!