អ្នករាំរបស់ហ្សូណូជួបគ្រោះថ្នាក់ដាច់ដៃមួយចំហៀងមិនអាចប្រកបអាជីពបន្តទៀតបាន

Loading...

កាល​ពី​រាត្រី​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០១៩​ម្សិល​មិញ​នេះ អតីត​អ្នក​រាំង​ម្នាក់​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​៥ ហើយ​សព្វ​ថ្ងៃ​ជា​អ្នក​រាំ​របស់​លោក​ហ្សូណូ និង​លោក​វង្ស តារារតនា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​បុក​ពី​ក្រោយ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​រហូត​ដាច់​ដៃ​មួយ​ចំហៀង​យ៉ាង​រន្ធត់។

បើ​តាម​គណនី​ហ្វេសប៊ុក​​បុរស​ម្នាក់​មាន​ឈ្មោះ Dona Rethy បាន​សរសេរ​រៀប​រាប់​ទាំង​ក្តី​អាណិត និង​ប្រកាស​រក​សប្បុរស​ជន​ឲ្យ​ជួយ​ថា៖ «ខ្ញុំ​បាទ​សូម​ណែនាំ​គាត់​ឈ្មោះ ស្នា ជា​អ្នក​រាំ(Dancer) តាំង​ពី​ជំនាន់​ប៉ុស្តិ៍​លេខ​៥​នៅ​បុរី​កីឡា ហើយ​បច្ចុប្បន្ន​ជា​អ្នក​រាំ​ឲ្យ​លោក ហ្សូណូ និង​លោក វង្ស តារារតនា ដោយ​យប់​មិញ​នេះ​គាត់​ចេញ​ពី​កម្មវិធី​ជា​មួយ​ក្រុម​ការងារ​គាត់ ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​មក​ផ្ទះ ក៏​ត្រូវ​បាន​ឡាន​មួយ​គ្រឿង​បុក​ពី​ក្រោយ​ រួច​ក៏​ហោះ​ទៅ​បុក​រនាំង​ផ្ទះ​គេ​ដាច់​ដៃ​ស្តាំ​មួយ​ចំហៀង គាត់​ពិត​ជា​ត្រូវ​ការ​បង​ប្អូន​ទាំង​អស់​គ្នា​ និង​ក្រុម​ការងារ​សិល្បៈ​ជួយ​គាត់​ណាស់ ឥលូវ​នេះ​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ ទំនាក់​ទំនង​លេខ​គាត់​ផ្ទាល់ ០១៦ ៤១ ៤៤ ៤៦ លេខ​ក្រុម​គ្រួសារ​របស់​គាត់ ០៩០ ៥៦ ៥៦ ៦៤, ០៩៦ ៤១ ៤០ ៧៧៦»។

ក្រោយ​ទទួល​ដំណឹង​ដ៏​រន្ធត់​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ក្តី​សោក​ស្ដាយ​ចំពោះ​គាត់​ជា​ខ្លាំង ព្រោះ​ប្រសិន​បើ​គាត់​បាន​ជា​សះស្បើយ ក៏​គាត់​មិន​អាច​នៅ​ប្រកប​អាជីព​បន្ត​ទៀត​បាន​ដែរ មិន​ដឹង​ថា​លោក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ណា​នោះ​ទេ ព្រោះ​ត្រូវ​បាត់​បង់​អាជីព​ដែល​ខ្លួន​ស្រលាញ់ ហើយ​ធ្វើ​ការងារ​នោះ​ជា​យូរ​ឆ្នាំ​មក​ហើយ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!