ឃាត់ខ្លួនបុរស៣នាក់ បន្លំយកលុយក្រុមហ៊ុនឆ្នោតខ្មែរជាង៨ម៉ឺនដុល្លារ

Loading...

បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ ​បន្លំ​យក​លុយ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ចំនួន​៨០៨១៣​ដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ឃាត់ខ្លួន នា​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​០០​នាទី។

ជន​សង្ស័យ​ចំនួន​០៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន ៖ ១-ឈ្មោះ ហុង ឡៃហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាតិ​ខ្មែរ ទី​លំ​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លំ ភូមិ​បឹង​សាឡាង សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ។ ២-ឈ្មោះ ជា ស៊ុនឡុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ទី​លំ​នៅ​ផ្ទះ​លេខ​១៥០A ផ្លូវលំ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ និង​៣-ឈ្មោះ អ៊ូ លឹម​ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ទី​លំ​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ)។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​បាន​បន្លំ​យក​លុយ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ចំនួន​៨០៨១៣​ដុល្លារ នៅ​ចំណុច​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ស្ថិត​នៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ។

​ជន​រង​គ្រោះ​ឈ្មោះ ឯម ចាន់ណារិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ទី​លំ​នៅ​ផ្ទះ​លេខ​១៩២១ ផ្លូវ​មុន្នី​រ៉េត ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ (តំណាង​ឲ្យ​នាយក​ក្រុមហ៊ុន)។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!