អបអរកូនប្រឡងជាប់ទិញម៉ូតូថ្មីឲ្យកូនតែខ្លួនសុខចិត្តជិះម៉ូតូចាស់ នេះហើយទឹកចិត្តអ្នកមានគុណ

Loading...

នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ គឺ​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​សិស្ស​ថ្នាក់​ទី​១២ សម្រាប់​បណ្ដា​ខេត្ត ក្នុង​នោះ​ដែរ​មាន​ប្អូនៗ​សិស្សានុសិស្ស​ជា​ច្រើន​ទទួល​បាន​លទ្ធផល​ល្អ ឯ​អ្នក​ខ្លះ​ទៀត​ក៏​មិន​សម​តាម​បំណង​ផង​ក៏​មាន តែ​បើ​និយាយ​ពី​ទឹក​ចិត្ត​របស់​បង​ប្អូន​ក៏​ដូច​ជា​ឪពុក​ម្ដាយ​វិញ កាន់​តែ​ត្រេក​អរ​សឹង​តែ​រក​អ្វី​មក​ថ្លៃ​ពុំ​បាន ព្រោះ​កូន​របស់​គាត់​អាច​សម្រេច​បាន​លទ្ធផល​បាន​មួយ​ជំហាន​ហើយ ឈាន​ទៅ​សម្រេច​ក្តី​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត។

យ៉ាង​ណា​វិញ​ឪពុក​ម្ដាយ​ខ្លះ​ថែម​ទាំង​ទិញ​អ្វី​ផ្សេងៗ​ជា​កាដូ​សម្រាប់​កូន​ស្រលាញ់​របស់​គាត់​ទៀត​ផង ដូច​ជា​លោក​ពូ​ម្នាក់​នេះ​អីចឹង សុខ​ចិត្ត​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​កូន ដើម្បី​ឲ្យ​កូន​មាន​ការ​ភ្ញាក់​ផ្អើល ទាំង​ដែល​ខ្លួន​មិន​ហាន​ទិញ​ម៉ូតូ​ថ្មី​សម្រាប់​ខ្លួន​ឯង​ផង​សុខ​ចិត្ត ជិះ​ម៉ូតូ​ចាស់ ទាំង​នេះ​គឺ​ជា​ទឹក​ចិត្ត​របស់​អ្នក​មាន​គុណ។

ក្រោយ​ឃើញ​លោក​ពូ​សុខ​ចិត្ត​យក​ម៉ូតូ​ចាស់​មក​ដឹក​ម៉ូតូ​ថ្មី សូម្បី​ជិះ​ទៅ​ក៏​មិន​ជិះ​ដើម្បី​ទុក​ឲ្យ​កូន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ថែម​ទាំង​ជូន​ពរ​ឲ្យ​កូន​របស់​លោក​ពូ​សម្រេច​ក្តី​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!