កុមារាកម្សត់យកម្ដាយទៅពេទ្យទាំងខ្លួនគ្មានប្រាក់មួយរៀល ហើយត្រូវបង់ឲ្យពេទ្យ៩០$

Loading...

នៅ​យប់ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ បើ​តាម​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ San Prum បាន​ឲ្យ​ដឹង​ថា លោក​មាន​​ក្តី​អាណិត​ចំពោះ​ក្មេង​ប្រុស​ទើប​តែ​អាយុ​១៣​ឆ្នាំ​ម្នាក់​ជា​ខ្លាំង ក្រោយ​ត្រូវ​គ្រូពេទ្យ​ឲ្យ​បង់​ប្រាក់​ថ្លៃ​ព្យាបាល​ម្ដាយ ទាំង​ដែល​ខ្លួន​ពុំ​មាន​ប្រាក់​នៅ​ខ្លួន​មួយ​រៀល​សោះ ហើយ​ត្រូវ​រក​វិធី​បញ្ជូន​ម្ដាយ​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ទៀត។ ឃើញ​បែប​នេះ​លោក​បាន​រៃ​លុយ​គ្នា​ឲ្យ​ក្មេង​ប្រុស​បាន​៦០$​ ព្រម​ទាំង​សរសេរ​រៀប​រាប់៖

«មុន​នេះ​បន្តិច ម៉ោង​១១៖២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ខ្ញុំ​និង​គ្រួសារ បាន​ទៅ​មើល​មិត្ត​ភក្តិ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ពេទ្យ​សុងកាណ៍ ផ្លូវ​១៣៨ ក៏​បាន​ជួប​ហេតុ​ការណ៍​កំសត់​រក​ថ្លែង​មិន​ត្រូវ គឺ​គ្រូ​ពេទ្យ​ឲ្យ​ក្មេង​ក្រី​ក្រ​អាយុ​១៣​ឆ្នាំ ចេញ​លុយ​ព្យាបាល​ម្តាយ​វា ដែល​ដួល​តាម​ផ្លូវ ហើយ​ត្រូវ​ដឹក​មក​ពេទ្យ និង​ប្រាប់​ឲ្យ​ក្មេង​នោះ​បង់​លុយ​៩០$ ហើយ​ត្រូវ​ដឹក​ម្តាយ​ទៅ​ពេទ្យ​រដ្ឋ​វិញ។

វា​ជា​រឿង​កំសត់​ណាស់ ដែល​ក្មេង​គ្មាន​លុយ​ក្នុង​ហោ​ប៉ៅ​សោះ បែរ​ជា​ត្រូវ​មក​ជួប​ទុក្ខ​បែរ​នេះ​ទៅ​វិញ។ ភរិយា​ខ្ញុំ​និង​មិត្ត​ភក្តិ​គាត់ រៃ​លុយ​ឲ្យ​កុមារ​នោះ​បាន​៦០$ ហើយ​ក៏​ចាក​ចេញ​មក ដោយ​សារ​យប់​ណាស់​ទៅ​ហើយ។ តាម​ក្មេង​នោះ​រៀប​រាប់​ថា ក្មួយ​មាន​បង​ប្អូន​៤​នាក់ តែ​បែក​គ្នា​ទាំង​អស់ ដោយ​ខ្លះ​ទៅ​តាម​ឪពុក​ដែល​ធូរធារ ចំណែក​ក្មួយ មិន​ស្គាល់​ឪពុក​ទេ គឺ​នៅ​ជា​មួយ​ឪពុក​ចុង ហើយ​សុំ​ហាង​គេ​ធ្វើ​ការ គេ​ឲ្យ​ប្រាក់​ខែ​១​ខែ ៥០$»។

ក្រោយ​គណនី​ខាង​លើ​បង្ហោះ​សារ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​សរសើរ​លោក​ថា ​មាន​ទឹក​ចិត្ត​ល្អ​ខ្លាំង​ណាស់ ក្នុង​នោះ​ដែរ​អ្នក​ខ្លះ​មាន​ក្តី​អាណិត​ចង់​ផ្ញើរ​ប្រាក់​ទៅ​ឲ្យ​ទៀត​ផង ប្រសិន​បើ​សប្បុរសជន​មាន​ក្តី​អាណិត​អាច​ទាក់​ទង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!