មន្ត្រីសាលាស្រុកម្នាក់បើករថន្តបុកបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័មរួចគេចខ្លួនបាត់

Loading...

មន្ត្រី​សាលា​ស្រុក​អង្គរ​ធំ ផ្នែក​រដ្ឋបាល ខេត្ត​សៀមរាប ឈ្មោះ ខាន ម៉ាង បើកបរ​រថយន្ត​ក្នុង​ស្ថាន​ភាព​ទៅ​បុក​យុវជន​ស្លូត​ត្រង់ ស្លាប់​អស់​ពីរ​នាក់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង កាល​ពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០៖១៧​នាទី នៅ​ចំណុច​ខាងជើង​ផ្លូវ​ចុះ​ ភូមិ​ភ្លួង​ចំងាយ​ប្រហែល​២០០​ម៉ែត្រ លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​ភ្លុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ជ្រិញ គឹមនី អធិការ​នគរបាល​ស្រុក​អង្គរធំ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ត​ ម៉ាក់​អ៊ីស៊ុយស៊ុយ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-8754 បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពាក់​ស្លាក​លេខ​ សៀមរាប 1X-​ 2453​ ដែល​ជិះ​ឌុក​គ្នា​០២​នាក់ មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់។ ក្នុង​ករណី​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈិន វន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ​ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​អ្នក​រួម​ដំណើរ​ឈ្មោះ ភិន រ៉េ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ។ ក្រោយ​ពី​កើតហេតុ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​ បាន​ទៅ​ដល់​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​និង​វាស់វែង និង​បាន​ធ្វើ​កំណត់​ហេតុ​ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​មូលហេតុ​គ្រោះថ្នាក់​នេះ បណ្តា​មក​ពី​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​ប្រកាន់​ស្តាំ។ ចំណែក​សាកសព​ សមត្ថកិច្ច​ បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!