ទោះកូនប្រឡងមិនជាប់មិនត្រឹមតែមិនបន្ទោសទេថែមទាំងជូនកាដូដើម្បីឲ្យកូនខំបន្តទៀត

Loading...

ការ​ប្រកាស​លទ្ធផល​របស់​ប្អូនៗ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ បាន​ចេញ​រួច​រាល់​អស់​ហើយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ ក្នុង​នោះ​មាន​អ្នក​ខ្លះ​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​របស់​ពួក​គេ ឯ​អ្នក​ខ្លះ​វិញ​ក៏​មិន​សម​តាម​បំណង ធ្វើ​ពួក​គេ​ខក​ចិត្ត​ជា​ខ្លាំង ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​ក៏​មាន​អ្នក​ខ្លះ​ទៀត​តវ៉ា​ដល់​ក្រសួង​ទៀត​ផង​ព្រោះ​គិត​ថា​ខ្លួន​ធ្វើ​បាន​ច្រើន​តែ​បែរ​ជា​ធ្លាក់​មាន​តែ​មក​កាន់​ក្រសួង​ទើប​អាច​បញ្ជាក់​ការ​ពិត​បាន។

ចំពោះ​លទ្ធផល​មិន​សម​បំណង​របស់​សិស្ស​មួយ​ចំនួន​បាន​ក្លាយ​ជា​បន្ទុក​យ៉ាង​ខ្លាំង​សម្រាប់​ឪពុក​ម្ដាយ ឪពុក​ម្ដាយ​ខ្លះ​ថែម​ទាំង​ស្ដី​បន្ទោស​ឲ្យ​កូន​ទៀត​ផង។ តែ​សម្រាប់​គ្រួសារ​មួយ​ខាង​ក្រោយ​នេះ​មិន​ត្រឹម​តែ​មិន​បន្ទោស​កូន​របស់​ខ្លួន​ដែល​បាន​ប្រឡង​ធ្លាក់​នោះ​ទេ លោក​ទាំង​២ថែម​ទាំង​ផ្តល់​កំលាំង​ចិត្ត​យ៉ាង​ធំធេង ហើយ​ផ្តល់​ជា​ការ​ដូរ​មួយ​សម្រាប់​កូន​របស់​គាត់​ទៀត​ផង ចំពោះ​ការ​ខឹង​ខំ​អស់​រយៈ​ពេល​១២​មក​នេះ ត្បិត​ថា​មិន​ទាន់​យក​លទ្ធផល​ឲ្យ​គាត់​ពេល​នេះ តែ​គាត់​នៅ​តែ​ជឿជាក់​លើ​កូន​គាត់​នឹង​អាច​យក​លទ្ធផល​ល្អ​សម្រាប់​គាត់​នៅ​ថ្ងៃ​ក្រោយ។ តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ឪពុក​រូប​នោះ​មាន​ឈ្មោះ So Rifin បាន​សរសេរ​រៀប​រាប់​ថា៖

«នេះ​ជា​កាដូ​សម្រាប់​កូន​ប្រុស ដែល​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​អស់​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក​នេះ បើ​ទោះ​បី​ជា​ថ្ងៃ​នេះ កូន​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​យក​មក​ឲ្យ​ប៉ា​ម៉ាក់​ក៏​ដោយ​ចុះ ប៉ុន្តែ​ប៉ា​ម៉ាក់​នៅ​តែ​មាន​មោទនភាព​និង​នៅ​តែ​ចាំ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​កូន ព្រោះ​កូន​បាន​បញ្ចេញ​អស់​ពី​សមត្ថភាព​ហើយ។

កុំ​ចុះ​ចាញ់​ណា​កូន​សម្លាញ់ ប៉ា​ម៉ាក់​នៅ​ក្បែរ​កូន​ជា​និច្ច ខំ​ម្តង​ទៀត​ណា​កូន​ប្រុស ប៉ា​ម៉ាក់​ជឿ​ជាក់​លើ​សមត្ថភាព​របស់​កូន ថា​កូន​នឹង​អាច​ធ្វើ​បាន ហើយ​អាច​យក​និទ្ទេស​ល្អ​មក​ជូន​ប៉ា​ម៉ាក់ ប៉ា​ម៉ាក់​សូម​អរគុណ​ដល់​កូន​ប្រុស​ដែល​តែង​តែ​ស្តាប់​នូវ​ដំបូន្មាន​របស់​ប៉ា​ម៉ាក់ ហើយ​ប៉ា​ម៉ាក់​ក៏​សូម​ជូន​ពរ​ឲ្យ​កូន​ជួប​តែ​សេចក្តី​សុខ​និង​ជួប​តែ​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត ប៉ា​ម៉ាក់​សូម​សន្យា​ថា​នឹង​បង្ហាញ​ផ្លូវ​វិជ្ជមាន​ដល់​កូន​នា​ថ្ងៃ​អនាគត ត្រូវ​ធ្វើ​តែ​អំពើ​ល្អ​ដើម្បី​ជា​គំរូ​ដល់​គ្រួសារ​និង​សង្គម​ជាតិ»។

សម្រាប់​ទង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គាំ​ទ្រ​ទាំង​ស្រុក ហើយ​កោត​សរសើរ​ថា​ពិត​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​សម្រាប់​កូន​ខ្លាំង​ណាស់ នេះ​ហើយ​ជា​ទឹក​ចិត្ត​ឪពុក​ម្ដាយ ទោះ​កូន​មិន​ទាន់​ជោគ​ជ័យ​តែ អ្នក​ទាំង​២​នៅ​បន្ត​ជំរុញ​លើ​ទឹក​ចិត្ត​កូន​គ្មាន​ថ្ងៃ​បញ្ចប់​បាន​ឡើយ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!