ចាន់ សុបញ្ញា ពីយប់ប្រលង XFactor បានធម្មតា ស្រាប់តែស្អែកត្រូវចូលពេទ្យវះជំងឺមួយ

Loading...

នៅ​មុន​នេះ​បន្តិច ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​​តេជគុណ​ព្រះ​នាម ជឿន ផានិត ​ជា​សាច់ញាតិ​របស់បេក្ខជន​​ X Factor Cambodia​​ កុមារ ចាន់ សុបញ្ញា បានឲ្យ​ដឹង​ថា៖

«យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ ចាន់ សុបញ្ញា​ នៅ​តែ​ក្លាហាន និង​ប្រឹង​ប្រែង​តស៊ូ​ខ្លាំង​ណាស់ ទោះ​បី​ជា​បញ្ញា​មាន​ជំងឺ(បូស​ទ្រនិច)​ឈឺ​ពិបាក​ទ្រាំ​ប៉ុណ្ណា​ក៏​ដោយ ក៏​បញ្ញា​នៅ​តែ​ធ្វើ​ឲ្យ​បាន​ ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​ចាន់ សុបញ្ញា ខក​ចិត្ត។ ជា​ពិសេស គ្រូ​បង្វឹក​របស់​គាត់​តែ​ម្ដង ថ្ងៃ​នេះ​បញ្ញាបាន​ចូល​ពេទ្យ​ដើម្បី​វះ​យក​ខ្ទុះ​ចេញ នៅ​មន្ទីរ​ពេទ្យ​ហើយ។ មិន​បាន​និយាយ​អ្វី​ច្រើន​ទេ សង្ឃឹម​ថា​អ្នក​គាំទ្រ​បញ្ញា នឹង​នៅ​តែ​គាំទ្រ​គាត់​បន្ដ​ទៀត។ មាន​អ្វី​ជូនពរ​កូន​តូច ចាន់ សុបញ្ញា​អត់?»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​បេក្ខជន​ចាន់ សុបញ្ញា គឺ​ជា​បេក្ខជន​ដ៏​មាន​សមត្ថភាព​ម្នាក់ ហើយ​តែង​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​គណៈកម្មការ​ទាំង​៤​សឹង​តែ​គ្រប់​ពេល​ដែល​បញ្ញា​បាន​បង្ហាញ​នូវ​សមត្ថភាព ព្រម​ទាំង​បង្ហាញ​ឲ្យ​ទស្សនិកជន​កាន់​តែ​ច្បាស់​នូវ​សមត្ថភាព​របស់​ខ្លួន។ មក​ទល់​ពេល​នេះ​បេក្ខជន ចាន់ សុបញ្ញា ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ចាម នៅ​តែ​ទទួល​បាន​សារ​គាំ​ទ្រ​ពី​ទស្សនិកជន​យ៉ាង​ច្រើន ហើយ​បន្ត​ទៅ​កាន់​វគ្គ ​live show សប្ដាហ៍​ទី​៤​ហើយ បើ​បង​ប្អូន​ស្រលាញ់​នូវ​ទឹក​ដម​សំឡេង​របស់​បេក្ខជន ចាន់ សុបញ្ញា សូម​បន្ត​ផ្ញើ​សារ​គាំ​ទ្រ​រូប​គាត់​ឲ្យ​ទៅ​គាត់​ទៅ​កាន់​វគ្គ​បន្ត​បន្ទាប់​ទៀត៕(អត្ថបទ៖និស្ស័យ)

 

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!