កាន់ដាវចូលគោះទ្វារនារីក្រមុំទាំងកណ្ដាល​អធ្រាត្រ ហើយគំរាមសម្លាប់ បើមិនឲ្យរំលោភ

Loading...

កំពុងតែដេកក្នុងបន្ទប់ផ្ទះជួល ស្រាប់តែបុរសអ្នកជិតខាង បានកាន់ដាវមកគោះទ្វារ គម្រាមសម្លាប់ រួចចូលចាប់រំលោភ

ក្រុងខេមរភូមិន្ទ៖ បុរសម្នាក់ ជាអ្នកស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា បានកាន់ដាវមកគោះទ្វារ គម្រាមសម្លាប់ រួចចូលចាប់រំលោភនារីម្នាក់បានសម្រេច ដែលនាងកំពុងដេកក្នុងបន្ទប់ផ្ទះជួល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣:៣០ នាទីជិតភ្លឺ នាយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិ-សង្កាត់ស្ទឹងវែង ខេត្តកោះកុង បង្ករឡើងដោយជនសង្ស័យមានឈ្មោះ ម៉ារ៉ៃ ពិសិដ្ឋ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ចំណែកជនរងគ្រោះមានឈ្មោះ ខ.ស.ភ. អាយុ ២៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

តាមការសាកសួរ របស់កម្លាំងសមត្ថកិច្ចយើងបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏មានសម្លេងមកគោះទ្វារហៅ ពេលដែលនាងបើកទ្វារ ស្រាប់តែមានបុរសម្នាក់ បានកាន់ ដាវយកគំរាមនាង រួចយកដៃខ្ទប់មាត់ផ្តួលទៅលើគ្រែ រួចធ្វើសកម្មភាពរំលោភនាង រហូតបានសម្រេច ដោយនាងមិនហ៊ានស្រែក ព្រោះខ្លាចជនល្មើសសម្លាប់ ។ ក្រោយធ្វើសកម្មភាពរំលោភរួច ជនសង្ស័យ ក៏កាន់ដាវដើរត្រឡប់ទៅផ្ទះវិញបាត់ ចំណែកជនរងគ្រោះ បានរត់ឡើងទៅបន្ទប់របស់ ឪពុកម្តាយ ដែលជួល នៅខាងលើដើម្បីប្រាប់គាត់អោយដឹង លុះដល់ព្រឹកឡើង វេលាម៉ោង ៨:៣០នាទី ទើបគាត់មករាយការណ៍នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ។

នៅពេលទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះពិតប្រាកដមែន ។ ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!