ឃើញនៅម្នាក់ឯងគ្មានម៉ូតូជិះទៅផ្ទះក៏ហៅឲ្យជិះ តែមិនឌុបទៅផ្ទះបែរឌុបទៅរំលោភបានសម្រេច

Loading...

យុវជន​ម្នាក់​ខណៈ​ឃើញ​ក្មេង​ស្រី​មាន​អាយុ​១៥​ឆ្នាំ​ម្នាក់ គ្មាន​ម៉ូតូ​ជិះ​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ហៅ​ឲ្យ​ជិះ​ជា​មួយ រហូត​មក​ដល់​ព្រៃ​ស្ងាត់ មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ទប់​មិន​បាន ក៏​ប្រើ​ល្បិច​លួង​លោម​ក្មេង​ស្រី​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​រំលោភ រហូត​បាន​សម្រេច ដោយ​សន្យា​ថា​ទទួល ខុស​ត្រូវ​យក​ធ្វើ​ជា​គូ​អនាគត តែ​ចុង​ក្រោយ​ដឹង​ឮ​ដល់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​តែ​ម្ដង។

ករណី​នេះ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​៣០​នាទី ត្រង់​ចំណុច​ព្រៃ​កាស្សា ស្ថិត​ក្នុង​ភូមិ​ថ្លុក​ត្របែក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល។ មន្ត្រី​នគរបាល​ស្រុក​ពញា​ឮ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ឈ្មោះ ម៉ន រស្មី ហៅ​សាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​អំពិល​រូង ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ​ភូមិ​អង្គ​សិរី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល។

វត្ថុ​តាង​មាន​ស្រោម​អនាម័យ​ប្រើ​ហើយ​ចំនួន​១។ ប្រភព​ដដែល​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​ព្រឹក ក្មេង​ស្រី​រង​គ្រោះ​បាន​សុំ​បង​ប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ណន ចាន់ធា ជិះ​ម៉ូតូ​ទៅ​ធ្វើ​តេស្ត​ចូល​​ធ្វើ​ការ​រោង​ចក្រ​ក្នុង​សួន​ឧស្សាហកម្ម Y7 បន្ទាប់​ពី​ធ្វើ​តេស្ត​រួច បង​ប្រុស​ក្មេង​ស្រី​រង​គ្រោះ បាន​ចូល​ធ្វើ​ការ​តែ​ម្តង។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ ពេល​ធ្វើ​តេស្ត​រួច ពុំ​បាន​ចូល​ធ្វើ​ការ​ទេ ដោយ​បង​ប្រុស​ជាប់​រវល់​ធ្វើ​ការ ជន​រង​គ្រោះ​គ្មាន​ម៉ូតូ​ជិះ​មក​ផ្ទះ​របស់​ខ្លួន ខណៈ​នោះ​ក៏​បាន​ខ្ចី​ទូរស័ព្ទ​របស់​ជន​សង្ស័យ តេ​មក​ទូរស័ព្ទ​របស់​ម្ដាយ​នៅ​ផ្ទះ ឲ្យ​មក​យក​ខ្លួន តែ​ម្តាយ​បាន​ឆ្លើយ​ប្រាប់​ថា​៖ជាប់​រវល់​ចាំ​បន្តិច​សិន​ទៅ ! ឮ​ដូច្នេះ​ជន​រង​គ្រោះ​បាន ប្រាប់​ម្តាយ​ខ្លួន​ថា បើ​អត់​បាន​មក​យក​ខ្ញុំ​ទេ អញ្ចឹង​ខ្ញុំ​សុំ​គេ​ទៅ​ជា​មួយ​ហើយ។

បន្ទាប់​ពី​ជន​សង្ស័យ​បាន​សួរ​ទៅ​ជន​រង​គ្រោះ​ថា៖ ទៅ​ផ្ទះ​ឬ​ទេ? ខ្ញុំ​ជូន​ទៅ ! ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​បាន​យល់​ព្រម​ឲ្យ​ជន​សង្ស័យ​ឌុប​ជូន លុះ​ជិះ​មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ ជន​សង្ស័យ​បាន​ឌុប​ជន​រង​គ្រោះ​ចូល​ក្នុង​ព្រៃ​ដើម​កាស្សា រួច​ហើយ​បាន​លួង​លោម​ជន​រង​គ្រោះ​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច ដោយ​សន្យា​ទទួល​ខុស​ត្រូវ​យក​ធ្វើ​ជា​ប្រពន្ធ​ទៅ​អនាគត​នៅ​​ពេល​នោះ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​ជន​រង​គ្រោះ​រួច ជន​សង្ស័យ​បាន​ឌុប​ជន​រង​គ្រោះ​មក​ដាក់​នៅ​ចំណុច​ផ្លូវ​បំបែក ស្ថិត​ក្នុង​ភូមិ​ឆ្កែ​លុង ឃុំ​ភ្នំ​បាត ហើយ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​បាន​​ដើរ​មក​ផ្ទះ​របស់​ខ្លួន​វិញ រហូត​វេលា​ម៉ោង​២០​ជាង ម្តាយ​ជន​រង​គ្រោះ​ឃើញ​ខ្នង​អាវ​របស់​ជន​រង​គ្រោះ​ដែល​ពាក់​មាន​ស្នាម​ប្រឡាក់​ដី និង​អាការៈ​ខុស​ប្លែក​ធម្មតា មាន​ការ​ងឿង​ឆ្ងល់ ក៏​សួរ​ទៅ​ជន​រង​គ្រោះ ជា​កូន​ថា៖ ម៉េច​បាន​អាវ​កូន​ប្រឡាក់​ដី​អ៊ីចឹង ដោយ​សួរ​ដដែលៗ​ជា​ច្រើន​លើក​ពេក ក្មេង​ស្រី​រង​គ្រោះ ក៏​និយាយ​ប្រាប់​ម្តាយ​របស់​ខ្លួន​អំពី​រឿង​ហេតុ​ខាង​លើ​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ម្ដាយ​ស្ដាប់​ការ​រៀប​រាប់​របស់​កូន​ស្រី​រួច មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ ស្ត្រី​ជា​ម្ដាយ បាន​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​រួច​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំ​បាត បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​ស្រុក ចុះ​ស៊ើប​អង្កេត​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!