អ្នកគ្រូម្នាក់កំពុងដង្ហើយហៅរកសប្បុរសជនឲ្យជួយដើម្បីវះកាត់ជំងឺកាចសាហាវម្យ៉ាង

Loading...

នៅ​ថ្ងៃ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​ម្សិល​មិញ​នេះ​មាន​គណនី​ហ្វេសប៊ុក​នារី​ម្នាក់​មាន​ឈ្មោះ Seyla Sour បាន​បង្ហោះ​សារ​អម​ជា​មួយ​រូប​ភាព​អ្នក​គ្រូ​ម្នាក់ ដែល​ធ្លាប់​ធ្វើ​ការងារ​ជា​មួយ​គ្នា កើត​ជំងឺ​មហារីក​អញ្ចាញ​ធ្មេញ​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អាណិត​អ្នក​គ្រូ​ជា​ខ្លាំង ព្រោះ​ស្ថានភាព​ជំងឺ​ហាក់​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ដេក​នៅ​លើ​កន្ទេល ក មាន​សភាព​ហើម​ត្រូវ​ការ​សប្បុរសជន​ឲ្យ​ជួយ​ជា​ថវិកា​ក្នុង​ការ​វះកាត់​ព្រោះ​អ្នក​គ្រូ​ពុំ​មាន​ចំណូល​នោះ​ទេ​ចាប់​តាំង​ពី​ថ្ងៃ​ធ្លាក់​ខ្លួន​ឈឺ។ គណនី​ខាង​លើ​បាន​សរសេរ​រៀប​រាប់​ថា៖

«ពេល​នេះ​អ្នក​គ្រូ ហាច សុណា កំពុង​ត្រូវ​ការ​ជំនួយ​ជា​ខ្លាំង​សម្រាប់​ការ​វះ​កាត់​មហារីក​អញ្ចាញ​ធ្មេញ។ គាត់​មិន​មាន​ចំណូល​ឬ​ថវិកា​ក្នុង​ការ​វះ​កាត់​ទេ ដោយ​ធ្លាក់​ខ្លួន​ឈឺ​មិន​អាច​ប្រកប​ការងារ​អ្វី​បាន។ ក្នុង​នាម​ជា​មិត្ត​ធ្លាប់​រួម​ការងារ​ជា​មួយ​គាត់ នាង​ខ្ញុំ​បាន​រៀប​ចំ​ការ​ប្រមូល​មូលនិធិ និង កៀរគរ​ថវិកា​ដើម្បី​ជួយ​គាត់ ដូច​នេះ​បើ​បង​ប្អូន​មាន​សទ្ធា​ចង់​ជួយ​គាត់ សូម​ឆាត​មក​នាង​ខ្ញុំ​ផ្ទាល់ ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ ០៨៩៨៥៣៨២៥ ការ​ជួយ​របស់​បង​ប្អូន​ម្នាក់​បន្តិចៗ អាច​ប្រមូល​ផ្តុំ​ជួយ​គាត់​បាន សូម​មេត្តា​ជួយ​គាត់​ទាំង​អស់​គ្នា​ផង»។

ក្រោយ​ឃើញ​ពី​ស្ថាន​ភាព​នៃ​ជំងឺ​របស់​អ្នក​គ្រូ មាន​បង​ប្អូន​សប្បុរសជន​ជា​ច្រើន​មាន​ក្តី​អាណិត​អាសូរ​ចំពោះ​អ្នក​គ្រូ​ជា​ខ្លាំង ព្រម​ទាំង​បាន​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជូន​ដល់​អ្នក​គ្រូ​ទៀត​ផង។ គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​គ្រូ​មាន​ស្រុក​កំណើត​នៅ​ឃុំ​បន្ទាយ​ឆ្មា ស្រុក​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ អ្នក​គ្រូ​ជា​អតីត​នាយិកា​រង​សាលា​រៀន​សុវណ្ណ​ភូមិ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!