ឆ្នេរដំណាក់ស្ដេច ប្រែក្លាយជាកន្លែងប្រមូលផ្តុំសំរាមក្រោយទឹកជំនន់ហូរចាក់មកសមុទ្រ

Loading...

ឆ្នេរ​ដំណាក់​ស្ដេច និងឆ្នេរ​ចុងអូឈើទាល បាន​​រង​ការ​ប៉ះពាល់​ជា​ខ្លាំង​​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​តែ​បន្ត​កើត​មាន​ឡើង​ជា​ញឹក​ញាប់ ក្នុង​នោះ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​រង​ផល​ប៉ះពាល់​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​កន្លែង​ប្រមូល​ផ្តុំ​ទៅ​ដោយ​សំរាម​ ព្រោះ​ទឹក​ជំនន់​បាន​ហូរ​ចាក់​មក​កាន់​សមុទ្រ​ពោ​រពេញ​ទៅ​ដោយ​សំរាម​ស្ទើរ​គ្រប់​ប្រភេទ ពិសេស​គឺ​ដប​ទឹក និង​ថង​ប្លាស្ទិក​តែ​ម្តង។

ដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​ឆ្នេរ​សមុទ្រ​មាន​សភាព​កង្វក់​បែប​នេះ បុរស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​តែ ៣​ទៅ​៤​នាក់​បាន​នាំ​គ្នា ទៅ​សំអាត​ឆ្នេរ​ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​បង​ប្អូន​មក​ជួយ​សំអាត​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​យើង​ផង សំរាម​ហាក់​មាន​ច្រើន​លើ​ពី​អ្វី​ដែល​យើង​នឹក​ស្មាន ហើយ​ក៏​ពុំ​ទាន់​មាន​មនុស្ស​មក​ជួយ​សំអាត​ឲ្យ​បាន​ច្រើន​គ្នា​ផង​ដែរ ដូច​នេះ​សូម​ឲ្យ​បង​ប្អូន​ទៅ​ជួយ​សំអាត​ឆ្នេរ​របស់​ផង​ឲ្យ​ស្អាត​វិញ​ផង។

ជា​សំណូម​ពរ​ចុង​ក្រោយ​សូម​ឲ្យ​បង​ប្អូន​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ ជៀសវាង​បោះ​ចោល​ពាស​វាល​ពាស​កាល​ហើយ​ធ្វើ​ឲ្យ​វា​អណ្ដែត​តាម​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បាន។ ទីក្រុង​ស្អាត ឆ្នេរស្អាត​ផ្តើម​ចេញ​ពី​យើង​គ្រប់​គ្នា ដោយ​មិន​បោះ​សំរាម​ចោល ហើយ​ជួយ​សំអាត​គ្នា៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!