ស្លុតចិត្ត!ទឹកជំនន់បាក់ដីសង្កត់មនុស្សនៅសំឡូត ពេលនេះរកឃើញរបស់២យ៉ាង តែសពពុំទាន់រកឃើញ

Loading...

នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បើ​តាម​ប្រភព​ពី​គណនី​ហ្វេសប៊ុក​របស់​បុរស​ម្នាក់​មាន​ឈ្មោះ «ពូ​ការ៉េ បួន» បាន​ឲ្យ​ដឹង​ថា កំលាំង​យោធភូមិភាគ​ទី​៥ និង​ប្រជាពលរដ្ឋ​ព្រម​ទាំង​សាច់​ញាតិ​ជន​រង​គ្រោះ មាន​គ្នា​ជាង​២០​នាក់ បាន​ទៅ​រុក​រក​ជីកគាស់ឃើញ​ពោះវៀន និង​ស្បែក​ជើង របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​រង​គ្រោះ​ដោយ​សារ​បាក់​ដី​ភ្នំ​សង្កត់​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ទឹក​ជំនន់ ក្នុង​ទឹក​ដី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​ កាល​ពី​ម្សិល​មិញថ្ងៃទី ១៦ ខែកញ្ញា តែ​សាកសព​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។

តាម​រយៈ​គណនី​ហ្វេសប៊ុក​ខាង​លើ​ក៏​បាន​ចោទ​ជា​សំណួរ​ទៀត​ថា តើ​មាន​អាថ៌​កំបាំង​អ្វីខ្លះ? ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត ស្រុក មិន​បាន​ដុត​ដៃ​ដុត​ជើង​យក​ចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ចុះជួយ​​រុក​រក​សព​ប្រជាពលរដ្ឋ​រង​គ្រោះ​ដូច​កាល​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជាប់​ក្នុង​រូង​ភ្នំ​អញ្ចឹង?

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!