សត្ថកិច្ចបញ្ជាក់ថានារីឆបោកជនបរទេសអស់ច្រើននាក់នោះបានបណ្ដេញចេញពីមន្ត្រីយូរមកហើយ

Loading...

បន្ទាប់​ពី​មាន​ព័ត៌មាន​ស្តី​ពី​នារី​ម្នាក់​ជា​សមត្ថកិច្ច ហើយ​ដើរ​ឆបោក​ជន​បរទេស​អស់​ជា​ច្រើន​នាក់​ទាក់​ទង​នឹង​រឿង​ធ្វើ​VISA ហើយ​ត្រូវ​បណ្ដាញ​ផ្សព្វផ្សាយ​ចុះ​យ៉ាង​ព្រោង​ព្រាត​រួច​មក​ នៅ​ព្រឹកថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៩នេះ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​បញ្ជាក់​ជូន​សារព័ត៌​មាន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទៅ​ឲ្យ​បាន​ជ្រាប​ថា មន្ត្រី​ឈ្មោះ ភា ស្រីល័ក្ខ ភេទ​ស្រី ឋាន:​អនុសេនីយ៍ទោ អត្ត​លេខ ៧៤៨៤៥ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ តាំង​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៨ ប៉ុន្តែ​ប្រសិន​បើ​បុគ្គល​រូប​នេះ​ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេងៗ សូម​បង​ប្អូន​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ច​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ សូម​អរគុណ!!!!។

គួរ​បញ្ជាក់​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ ជន​បរទេស​ម្នាក់​បានchatមក​ផេក​«Traffic Spy – អ្នក​ប្រមាញ់​ចរាចរណ៍»ឲ្យ​ជួយ​ផុស​រឿង​ករណី​នារី​ម្នាក់​នេះ​បន្លំ​រូប​ជា​ប៉ូលីស ឈ្មោះ Phea Sreyleak ABA: 000389495 ដែល​មាន​លេខ​ទូរស័ព្ទ ០៩៣៨៤៨៤៦៥ ០៧៦៥៥៥៥៦១២ បាន​បោក​ប្រាស់​ជន​បរទេស​ជា​ច្រើន​នាក់ រួច​មក​ហើយ ទាំង​លើក​នេះ​បោក​គាត់​អស់​ជិត​៤០០$​ធានា​ជួយ​រត់​ការ​ធ្វើ Visa/ទិដ្ឋាការ​សម្រាប់​ពេល​១​ឆ្នាំ។

ដើម​រឿង​ម្នាក់​ស្រី​នេះ ទទួល​លុយ​គេ​៣៥០$​ដើម្បី​ធ្វើ E-Visa ហើយ​ធានា​១៥​ថ្ងៃ​(ជា​ទូ​ទៅ​៤​ថ្ងៃ​បាន)។ ថ្ងៃ​ទី​១៦ គេ​ខល​ទារ ប្រាប់​គេ​ថា​មិន​ទាន់​ហើយ ទារ១៥០$​ថែម​សេវា​លឿន​ជាង​មុន តែ​២-៤​ថ្ងៃ​បាន ជន​រង​គ្រោះ​ជា​បរទេស​យល់​ព្រម ហើយ​ប្រគល់​passport និង​ថែម​លុយ​១៥០$។ ថ្ងៃ​ទី​៣​ក្រោយ​មក​គេ​ក៏​តេ​ទៅ​ទារ visa ជន​បោក​នេះ blockគេ​គ្រប់​ប្រព័ន្ធ​ទំនាក់​ទំនង ដល់​ពេល​ផុស​ពេល​នេះ​ហើយ​ផ្សាយ​ដំណឹង​ទៅ​ស្នងការដ្ឋាន​អន្តរាគមន៍​ក្រុង និង​អន្តោ​ប្រវេសន៍ ទើប​នាង​នេះ​ព្រម​សង​៤៥០$​ដែល​គេ​ទារ​៤​ខែ​មក​ហើយ។

ជន​បរទេស​នេះ​បាន​ប្រាប់​ថា គាត់​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់ គឺ​ប៉ុស្តិ៍​ប៉ូលិស​ទួល​ទំពូង តែ​ប៉ូលិស​គាត់​ឆ្លើយ​ថា មិន​ដឹង និង​មិន​ស្គាល់​អាសយដ្ឋាន​ស្ត្រី​ដែល​ជា​ប៉ូលិស​ដើរ​បោក​ប្រាស់​ម្នាក់​នេះ និយាយ​មក​ដូច​មិន​ខ្វល់៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!