ហួសចិត្ត!យកស្រាទៅប្រគេនព្រះសង្ឃ ព្រោះគិតថាចង់ឲ្យបានដល់ប្តីដែលស្លាប់ទៅ

ព្រះសង្ឃមួយអង្គមានទំព័រហ្វេសប៊ុកព្រះនាម ជ័យភានិត page មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីញោមម្នាក់ យកប្រភេទគ្រឿងស្រវឹង មកប្រគេនព្រះសង្ឃ ដោយសារតែគាត់គិតថាប្តីរបស់គាត់ស្លាប់ទៅហើយ មានតែយករបស់របរមកប្រគេនព្រះសង្ឃទេ ទើបឧទ្ទិសទៅដល់ប្តីរបស់គាត់បាន។ បន្ទាប់ពីឃើញញោមម្នាក់យកស្រាមកប្រគេនបែបនេះ ព្រះអង្គមានសង្ឃដីការថា៖

«ញោមរដូវបុណ្យទាន គាត់យកស្រាបៀរមកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល ទៅឲ្យប្តីដែលស្លាប់ គាត់គិតថា មានតែធ្វើបុណ្យជាមួយព្រះសង្ឃទេ ទើបស្រាបៀរនេះបានដល់ប្តីគាត់ ញោមៗលេងសើចជាមួយអាត្មាទេដឹង ឲ្យគ្រឿងស្រវឹង មិនបានបុណ្យទេញោម»។

ក្រោយឃើញស្រាបៀររៀបដាក់ចានយ៉ាងស្អាត យកទៅប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌបែបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើននាក់មានមតិរិះគន់យ៉ាងខ្លាំងផងដែរ ជាអ្នកកាន់ព្រះពុទ្ធសាសនាមួយរូបនឹកគេដែរ តែហេតុអ្វីមិនយល់សោះបែបនេះ គ្រឿងស្រវឹងគឺជាប្រភេទអបាយមុខមួយប្រភេទ ដែលព្រះពុទ្ធសាសនាហាមមិនឲ្យប្រព្រឹត្តិ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត