ពិតជាថ្លើមធំមែន!ហ៊ានខលមកបោក លោកអនុសេនីយ៍ឯកម្នាក់ថាត្រូវរង្វាន់៤០លានរៀល

Loading...

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៩ មុននេះបន្តិច លោកអនុសេនីយ៍ឯក យួម រ៉ាវុធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនរា នៃអធិការដ្ឋាននគបាលស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានជន​ស័ង្សយមិនស្គាល់មុខប្រើប្រាស់លេខទូរស័ព្ទលេខ០៩២ ៩២៥ ៨០០ ហៅចូលមកប៉ុនប៉ង ឆបោកប្រាក់ ខណៈពេលលោកកំពុងបើកបររថយន្ត។

ជននោះបានលើកហេតុផលថា លោកត្រូវរង្វាន់ជាទឹកប្រាក់ចំនួន៤០លានរៀល ពីឯកឧត្តមមួយរូប ហើយតម្រូវឲ្យលោកទៅបើកប្រាក់នៅធនាគារ អេស៊ីលីដា ដោយភ្ជាប់នូវ​អត្តសញ្ញាណប័ណ្ណ តែលោកនាយប៉ុស្តិ៍ ចង់ឲ្យដឹកទឹកប្រាក់មកដល់ផ្ទះតែម្តង ហើយជនឆបោករូបនោះទំនងជាដឹងថា មនុស្សដែលខ្លួនកំពុងបោកនោះដឹង រួចក៏បិទទូរស័ព្ទបាត់តែម្តង។

សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យមែនទែន ហើយកុំចាញ់ល្បិចលក​បោកបញ្ឆោតរបស់ក្រុមជនសង័្សយតាមរយៈទូរស័ព្ទ​ព្រោះតែពាក្យថាត្រូវរង្វាន់ឲ្យសោះ ករណីទាំងនោះតែងមានជាហូរហែ អ្នកខ្លះបានដឹងពីល្បិចទាំងនេះ ឯអ្នកខ្លះក៏បាញ់បោកអស់ប្រាក់ច្រើនផងដែរ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!