ចូលញាំអីឃើញស្លាកម្នាក់៨០០០៛តែពេលគិតលុយស្ទើរស្លុតចិត្តហើយម្ចាស់ហាងនិយាយយ៉ាងឡូយទៀត

Loading...

កាលពីថ្ងៃភ្ជុំធំកន្លងទៅថ្មីៗនេះ អាហារដ្ឋានមួយបានធ្វើឲ្យភ្ញៀវមានការខឹងសម្បាចិត្តជាខ្លាំង អ្នកខ្លះសឹងតែក្អួតដាក់ចាន់យកទៅឲ្យម្ចាស់ហាងវិញទៀតផង ព្រោះមុខម្ហូបដាក់លើស្លាកមានតំលៃផ្សេង ខុសពីតំលៃពិតឆ្ងាយស្ទើរទទួលយកពុំបាន ហើយពេលតវ៉ារឿងស្លាកម្ចាស់ហាងបែរនិយាយយ៉ាងឡូយថាភ្លេចដកស្លាកចេញ ស្លាកយូរហើយ បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Dor Sopheak ដែលត្រូវចាញ់បោកតំលៃលើស្លាកនោះបានសរសេររៀបរាប់ថា៖

«ថ្ងៃភ្ជុំធំហួសចិត្តហ្មង មកពីកំពង់ស្ពឺវិញ ចូលបាយថ្ងៃត្រង់ចំកន្លែងស៊ីហើយមិនចង់ជុះវិញ ព្រោះស្តាយលុយ សង្ស័យតែសាខាកៀនស្វាយទេ! ហាងនេះឈ្មោះអាហារដ្ឋានជ័យជំនះ ស្ថិតនៅបុរីពិភពថ្មីកំបូល ពេលពួកខ្ញុំចូលទៅមានគ្នា៦នាក់ ខ្ញុំបានមើលផ្លាកម្ហូបម្នាក់៨០០០៛ ខ្ញុំក៏កម្ម៉ង់ម្ហូប១នាក់១មុខ ចំនួន៥នាក់៥មុខ ហើយប្អូនថ្លៃខ្ញុំម្នាក់ទៀតកម្ម៉ងបាយមាន់ចៀន១ចាន។

ដល់ពេលគិតលុយហួសចិត្តហ្មង អស់២០ម៉ឺនរៀល បាយមាន់១៥០០០៛ ម្ជូរយួនត្រី២៥០០០៛ ១ចាន ពងទាត្រីប្រម៉ា២០០០០៛ ១ចាន ម្ជូរគ្រឿងត្រីសណ្តាយ៣០០០០៛ ១ចាន ឆាខ្ញីមាន់៥០០០០៛ ១ចានរាងច្រើនបន្តិចខ្ញី ត្រីចៀចួន៥០០០០៛ ១ចាន មានត្រីឆ្លាំង៣ ទឹកដោះគោអូវ៉ាន់ទីន១កែវ៥០០០៛ ចេញបុងមកហួសចិត្ត ចង់តែក្អួតដាក់ចានឲ្យគាត់វិញតើតាមចឹត្តខឹង។

ខ្ញុំសួរទៅគាត់ថា ម្ដេចគិតលុយខុសពីស្លាកតម្លៃ? គាត់ថា អីវ៉ាន់ឥលូវថ្លៃៗណាស់! ខ្ញុំសួរគាត់វិញថា ខ្ញុំឃើញតម្លៃហើយបានសម្រេចចិត្តចូល ចុះបើគិតអីចឹង ហើយខ្ញុំមានលុយមិនគ្រប់? គាត់ថាស្លាកតម្លៃនេះបិទយូររហើយភ្លេចបក មើលក្រដាស់បិទតម្លៃ តើថ្មីឬចាស់?ស៊ីរបស់គេហើយត្រូវតែឲ្យលុយ ផុសនេះគ្រាន់តែចង់ឲ្យបងប្អូនដឹងដើម្បីចាត់ទុកជាមេរៀន កុំឲ្យដូចខ្ញុំ។

សូមមើលហើយពិចារណានិងខមិនតាមការគួរចុះ គ្រាន់តែបាយថ្ងៃត្រង់ ផឹកតែទឹកកកសោះ អស់២០ម៉ឺនរៀលដែរ ជិតស្មើអាបេសេ២កេះ គុណតម្លៃអ្នកលក់គឺភាពស្មោះត្រង់ រកស៊ីលក់ផ្លូវគឺជាសត្រូវនឹងអាជីវកម្មខ្លួនឯង ខឹងឡើងញ័រសាច់ ឈឺពោះមិនហ៊ានជុះ ព្រោះស្ដាយម្ហូបវាពេក ជួយស៊ែរផងអលណព្វ»៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!