យំស្រែកស្ទើរននៀលដីក្រោយចាញ់បោកជនមួយក្រុមយកមាសក្លែងក្លាយប្តូរយករបស់ពិត(មានវីដេអូ)

Loading...

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ ស្ត្រីជាអាជីវករលក់ត្រីនៅផ្សារអូដឹមម្នាក់ស្រែកយំសឹងននៀលដីឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីរូបគាត់បានចាញ់បោកជនខឹងខូចមួយក្រុម មានគ្នាប្រមាណ៣នាក់ អស់ប្រាក់ចំនួន១០០ដុល្លារព្រមទាំងគ្រឿងអលង្គារចំនួនទៀត ហើយដឹងជនរងគ្រោះខាងលើមកកាន់ផ្លូវទំនប់កប់ស្រូវ។

បើតាមប្រភពពីជនរងគ្រោះខាងលើបានឲ្យដឹងថា ខ្លួនបានចាញ់បោកជនទាំងនោះ ដោយយករបស់ក្លែងក្លាយប្តូរយករបស់ពិត ហើយប្រាប់ខ្លួនថាមាសនោះជាប្រភេទខ្សែកមានទម្ងន់៥តម្លឹងថែមទាំងពន្លាឲ្យជនរងគ្រោះមើលថែមទៀតផង។ តែទំបំផុតរបស់ដែលទទួលបាននោះ ត្រឹមជាគ្រាប់អ្វីម្យ៉ាងដូចទៅនឹងគ្រាប់កង់មួយកញ្ចប់ប៉ុណ្ណោះ។

របស់ដែលជនរងគ្រោះបាត់បង់រួមមានប្រាក់ចំនួន១០០ដុល្លារ ក្រវឹលមួយគូ ចិញ្ចៀន២ជី ខ្សែក២ខ្សែ ចិញ្ចៀន៥ហ៊ុន អត្តសញ្ញាណប័ណ្ណម្ដាយ សោរម៉ូតូ សំបុត្រម៉ូតូ និងទូរស័ព្ទរបស់ប្តីមួយគ្រឿងទៀត។ ជនរងគ្រោះបានបន្ថែមទៀតថា ជនឆបោកជនមានភិនភាគដូចជា៖ មនុស្សស្រីពាក់អាវបង្កង់ ហើយម្នាក់ទៀតស្គមស្លៀកខោខាប៊យ ឯម្នាក់ទៀតស្លៀកខោខ្មៅ ពោះធំហើយពាក់អាវខាងក្រៅធំមិនមានពាក់មួក។ ក្រោយកើតហេតុ មាននារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ យាយសរ បានផ្តល់ប្រាក់២០ ០០០រៀលដើម្បីធ្វើដំណើរទៅយកម៉ូតូ ព្រមទាំងទៅដាក់ពាក្យប្តឹង។

គួរបញ្ជាក់ផងដែរផងដែរថា នេះមិនមែនជាលើកទីមួយទេដែលមានរឿងនេះកើតឡើង ដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំចង់បានរបស់អ្វីដែលមិនមែនជារបស់យើង ព្រោះគ្មានទ្រព្យសម្បត្តិណាបានមកដោយងាយដោយមិនចំណាយកំលាំងបែបនេះនោះទេ កាលណាអ្នកមានភាពលោភលន់ នោះអ្នកនឹងងាយចាញ់បោកជនខិលខូចទាំងនោះបានយ៉ាងងាយ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!