ខំទៅធ្វើការនៅកូរ៉េយកប្រាក់ជួយគ្រួសារតែបែរជាស្លាប់ដោយជំងឺម្យ៉ាងទៅវិញ

Loading...

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីបុរសជាពលករ ធ្វើការនៅប្រទេសកូរ៉េ ម្នាក់ទៀតហើយបានទទួលមរណភាព បង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់សាច់ញាតិ ក៏ដូចជាបងប្អូន មិត្តភក្តិជាពលករដូចគ្នា យំសោកស្ដាយគ្រប់ៗគ្នា ព្រោះដំណឹងនេះវាឆាប់រហ័សពេកធ្វើឲ្យគ្រប់គ្នាទទួលយកស្ទើរពុំបាន។

បើយោងតាមប្រភពពីទំព័រហ្វេសប៊ុកមួយមានឈ្មោះ «Meng Costa page បំណងល្អពីខ្ញុំ» បានឲ្យដឹងថា៖ បុរសដែលទទួលមរណភាពនោះមាន ឈ្មោះ បុនថាន បានគាំងបេះដូង ស្លាប់ កាលពីយប់មិញ ក្នុងរដូវត្រជាក់នេះ។ គាត់មាន ស្រុកកំណើត ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជនរងគ្រោះ​បានធ្វើដំណើរ ចាកចេញពីប្រទេសកំណើតទៅធ្វើពលករនៅកូរ៉េខាងត្បូង នាខែមករា ឆ្នាំ២០១៨ គិតមកត្រឹមថ្ងៃស្លាប់ មានរយៈពេលជិត ២ឆ្នាំប៉ុណ្ណោះ។ សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពដែលបាត់បង់កូនប្រុសរូបនេះផង៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!