កុមារីម្នាក់ឆ្លៀតពេលទំនេរ ទៅកិនទឹកអំពៅយកប្រាក់ តែបែរជាចូលដៃក្នុងម៉ាស៊ីនកិនទឹកអំពៅ

Loading...

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កុមារីម្នាក់ព្រោះតែជីវភាព ឆ្លៀតពេលទំនេរទៅកៀបទឹកអំពៅ ដើម្បីយកប្រាក់មកជួយគ្រួសារ តែជាជួបឧបទ្ទវហេតុចូលដៃក្នុងម៉ាស៊ីកិនទឹកអំពៅ រហូតដាច់ម្រាមដៃចំនួន៣ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅកន្លែងកើតហេតុ ព្រមទាំងនាំទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។

បើយោងតាមគណនីហ្វេសប៊ុក បុរសម្នាក់មានឈ្មោះ Hean Sarom បានឲ្យដឹងថា៖ «ក្មេងស្រី មានឈ្មោះ ឃឿនស្រីនាថ ជាកូនភ្លោះជាមួយកុមារីឃឿន ស្រីនិច មានឪពុកឈ្មោះ ឃួន ឃីម ម្ដាយឈ្មោះ ផៃ សុផល រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាសខេត្តតាកែវ។ដោយជីវភាពក្រីក្រ ស្រីនិចបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៨ ឯស្រីនាថនៅបន្តសិក្សាថ្នាក់ទី៩នៃអនុវិទ្យាល័យ ហ៊ុនសែន ឈ្នះ។

ខណៈដែលឪពុកទៅធ្វើការសំណង់នៅក្នុងភូមិ ម្ដាយទៅចូលរួមកម្មវិធីមង្គលការបងប្អូននៅឧដុង្គ ស្រីនាថបានឆ្លៀតពេលទំនេរ ជួយកៀបទឹកអំពៅដើម្បីបានថវិកាខ្លះ នៅម៉ោង៩៖២៥នាទីព្រឹក ពេលកំពុងកៀបអំពៅ នាងក៏ឱនលូកយកកាកអំពៅនៅខាងមុខ ត្រូវម៉ាស៊ីនកៀបអំពៅនោះមូ អាវនិងដៃចូលជាមួយរហូតដាច់ម្រាមដៃឆ្វេងចំនួន៣គឺ(ម្រាមចង្អុល នាងដៃ និងកូនដៃ) បច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

សូមបងប្អូនមេត្តាជួយឧបត្ថម្ភគាត់ផង សម្រាប់ការព្យាបាលនិងហូបចុក ព្រោះគ្រួសារកំពុងមានជីវភាពខ្វះខាត ហើយបែរជាជួបរឿងបែបនេះទៀត។ ដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជុំវិញករណីម៉ាស៊ីនកិនទឹកអំពៅនេះ ព្រោះនេះមិនមែនជាលើកទី១នោះទេ គឺធ្លាប់មានជាហូរហែរមកហើយ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!