ម្ដាយឆ្ងល់កូនចេញពីសាលាមកផ្ទះយឺតរាល់ថ្ងៃ ពេលសួរនាំ កូនប្រាប់ខ្ទេចខ្ទី ម្ដាយបានត្រឹមហួសចិត្ត(វីដេអូ)

Loading...

កាលពីពេលថ្មីៗនេះ ក្មេងប្រុសទើបរៀនថ្នាក់ទី២ម្នាក់ ត្រូវបានម្ដាយចោទសួរខ្ទេចគ្មានសល់ ទាក់ទងទៅនឹងរឿងរ៉ាវ ខ្លួនមានស្នេហាទាំងវ័យក្មេង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការហួសចិត្ត ហើយបង្កជាការចាប់អារម្មណ៍ជាខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុកស្ត្រីជាម្ដាយម្នាក់មានឈ្មោះ Bee Lyya បានសរសេររៀបរាប់ថា៖ «មិនដឹងថាគួរសប្បាយចិត្ត ឬកើតទុក្ខទេខ្ញុំ រកឃើញមូលហេតុដែលគាត់មកផ្ទះយឺតរាល់ថ្ងៃឃើញហើយ»។ បើតាមវីដេអូ ក្មេងប្រុសបាននិយាយប្រាប់ម្ដាយខ្ទេចគ្មានសល់ថា នៅអាយុ៣០ ទើបយកប្រពន្ធ ហើយរាល់ថ្ងៃ ខ្លួនបានស្រលាញ់ក្មេងស្រីម្នាក់រៀនថ្នាក់ទី២ មានឈ្មោះ ស្រីណេ អ្នកទាំង២រៀនថ្នាក់ទី២ដូចគ្នាតែខុសថ្នាក់គ្នា។ កូនប្រុសនេះបានឆ្លើយសំណួរប្រាប់ម្ដាយត្រង់ៗ ពេលម្ដាយសួរថា យកប្រពន្ធមកធ្វើអ្វី? រូបគេប្រាប់ឥតលាក់លៀមថា យកមកបង្កើតកូន បោកខោអាវ និងដាំបាយឲ្យប្ដី។

ក្មេងប្រុសបានបន្តទៀតថា ខ្លួនធ្លាប់ដើរលេងក្នុងសាលាជាមួយគ្នា ទៅណាមកណាជាមួយគ្នា កាន់ដៃគ្នា ហើយឲ្យលុយខាងស្រីចាយក្នុងមួយថ្ងៃ ១ ០០០៛ជារៀងរាល់ថ្ងៃ បន្ទាប់ពីម្ដាយឲ្យប្រាក់ ៥ ០០០៛ទៅសាលា អ្នកទាំង២ធ្លាប់បានស្បថស្បែនឹងគ្នាថែមទៀតផងថាហាមក្បត់គ្នា តាំងពីថ្នាក់ទី១ មកម៉្លេះ។ ក្មេងប្រុសបាននិយាយបន្តប្រាក់ម៉ាក់គេទៀតថា ពេលរៀបការហើយខ្លួនទៅធ្វើការងាររកប្រាក់ចិញ្ចឹមប្រពន្ធ ហើយឲ្យប្រពន្ធនៅផ្ទះរកស៊ីលក់សំលៀកបំពាក់នៅឯផ្សារចាស់។

ចំណែកឯរឿងរ៉ាវដែលក្មេងប្រុសមកផ្ទះយឺតរាល់ថ្ងៃ គឺដោយសារតែជូនខាងស្រីទៅផ្ទះសិន ទើបមកផ្ទះជាក្រោយ។ រឿងរ៉ាវទាំងនេះពិតជាបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការហួសចិត្ត ហើយមិននឹកស្មានទាល់តែសោះ ព្រោះអ្នកទាំង ២ពិតជានៅក្មេងខ្លាំងណាស់ តែបែរជាមានគំនិតគិតរហូតដល់ថ្ងៃអនាគត ប្តីត្រូវធ្វើការងារអ្វី ប្រពន្ធត្រូវធ្វើការងារអ្វីទាំងដែលក្មេងដទៃមិនដែលធ្លាប់គិតរឿងទាំងនេះ។ តែជាចុងក្រោយម្ដាយក្មេងប្រុស បានហាមឈប់ឲ្យមានស្នេហ៍ តទៅទៀត ព្រោះកូននៅក្មេងខ្លាំងណាស់ ត្រូវគិតគូពីរឿងរៀនសូត្រទើបជាការប្រសើរ៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!