មិនធម្មតា!ឡានជាង៥ម៉ឺនដុល្លារ និងម៉ូតូច្រើនគ្រឿង ត្រៀមផ្ដល់ជូនស្ត្រីពូកែលក់ប្រចាំNNP ឆាប់ៗខាងមុខ

Loading...

នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ​ខាង​មុខ​នេះ រថយន្ត​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ នឹង​រក​ឃើញ​ម្ចាស់​ដែល​ជា​អ្នក​ជំនួញ​ឆ្នើម ខ្លាំង​ខាង​លក់ និង​ដឹក​នាំ​ក្រុម​បាន​ល្អ។ រង្វាន់​​រថយន្ត​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​អ្នក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។

អ្នក​​​ស្រី ទ្រី ដា​ណា បាន​​​បញ្ជាក់​​​ថា ការ​​​ផ្ដល់​​​រ​ង្វាន់​​​ដល់​​​តំណាង​​​ចែក​​​ចាយ​​​នៃ​​​ផលិត​​​ផល NNP គឺ​​​ដើម្បី​​​រក​​​ឃើញ​​​អ្នក​​​ពូកែ​​​លក់ ពូកែ​​​រក​​​ស៊ី​​​យ៉ាង​​​ពិត​​​ប្រាកដ​។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ទៀត​​​ថា កម្មវិធី​​​ផ្ដល់​​​រ​ង្វាន់​​​នេះ មិន​​​មាន​​​ការ​​​ចាប់​​​ឆ្នោត​​​អ្វី​​​ទាំង​​​អស់ គឺ​​​ជ្រើស​​​រើស​​​រក​​​អ្នក​​​លក់​​​បាន​​​ច្រើន​​​ជាង​​​គេ និង​​​ពូកែ​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​នារី​​​ផ្សេង​​​ទៀត ឱ្យ​​​ចេះ​​​រកស៊ី​​​ទទួល​​​បាន​​​ជោគ​ជ័យ​​​ដូច​​​គ្នា​។

​ចំពោះ​រថយន្ត​ដែល​ផ្ដល់​ជូន គឺ​ម៉ូដែល Ford Ranger Wildrak ម៉ូ​ដែល​​​ឆ្នាំ ២០២០ ដែល​​​មាន​​​តម្លៃ​​​ជាង ៥​ម៉ឺន​​​ដុល្លារ។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ការ​ផ្ដល់​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​នារី​ឆ្នើម នូវ​ម៉ូតូ Honda Dream 2020 ចំនួន ៧​រង្វាន់ និង​ទូរសព្ទ​ដៃ OPPO ស៊េរី​ថ្មី​ចំនួន ១១​រង្វាន់​ផ្សេង​ទៀត។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បាន​នាំ​ចូល និង​ចែក​ចាយ​ផលិត​ផល​គ្រឿង​សម្អាង NNP ជា​ច្រើន​មុខ ហើយ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​មាន​ដៃគូ និង​តំណាង​ចែក​ចាយ​រហូត​ដល់​ទៅ​ជាង ៦ម៉ឺន​នាក់ នៅ ២៥​ខេត្ត-រាជធានី ទូទាំង​ប្រទេស​កម្ពុជា៕​

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!