រត់ដេញចាប់សត្វក្រោយម៉ាស៊ីកំពុងច្រូតស្រូវមិនត្រយ័ត្ន ត្រូវម៉ាស៊ីនថយក្រោយកិនជើងរងរបួសធ្ងន់

Loading...

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ នៅ​ចំណុច​វាលស្រែ​ស្ថិត​ក្នុងភូមិ​ទ្រា​ ឃុំ​សេនា​រាជ​ឧត្តម​ ស្រុក​ព្រះស្ដេច​ មាន​គ្រោះ​ចរាចរណ៍​ដោយ​មាន​ម៉ាស៊ីន​ច្រូតស្រូវ​ម៉ាក ​KUBOTA​ DC.70​ ពណ៌​ក្រហម​លាយ​ ស​បើក​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​(​បាន​គេចខ្លួន​បាត់​)​ដែល​កំពុង​ប​ច្រូតស្រូវ​ហើយ​បាន​បើក​ថយក្រោយ​បណ្តាល​ឲ្យ​​កិន​ជើង​ក្មេង​ដែល​រត់​ដេញចាប់​សត្វ​ពីក្រោយ​បណ្ដាលឲ្យរង​របួសធ្ងន់​។​

​ក្មេង​រង​គ្រោះ​ឈ្មោះ​ អ៊ែ​ល​ ម៉ា​នី​ ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ​ ​បច្ចុប្បន្ន​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ពេទ្យ​ស្រុក​ព្រះស្តេច​រី​ ឯ​ម៉ាស៊ីន​ច្រូតស្រូវ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​សេនា​រាជ​ឧត្តម​ដើម្បី​បន្ត​នីតិវិធី​៕

 

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!