សង្វេគហួសថ្លែង!ថ្ងៃរៀបការកូនស្រី បែរជាម្ដាយត្រូវស្លាប់ តើគ្រួសារធ្វើ១ណា​ចោល១ណា?

Loading...

ថ្ងៃអាពាហ៍ពិពាហ៍ គឺជាថ្ងៃសំខាន់មួយសម្រាប់មនុស្សគ្រប់រូប ព្រោះជាថ្ងៃដែលបង្ហាញឲ្យបងប្អូនញាតិមិត្ត បានដឹង ហើយធ្វើជាសាក្សីថា គូស្នេហ៍អ្នកទាំង២ បានព្រមព្រៀងបោះបង់ភាពនៅលីវ ហើយចាប់ដៃគ្នាជាគូអនាគត ស្រលាញ់គ្នា មើលថែគ្នា កសាងសុភមង្គល រហូតដល់ចាស់រៀងៗខ្លួន។

បើយើងងាកមកមើលគូស្នេហ៍មួយគូនេះ នៅឯខេត្តកំពង់ចាមវិញ ពិតជាគួរឲ្យសង្វេគ និងកម្សត់ជាខ្លាំង ដោយសារក្នុងថ្ងៃមង្គលរបស់ខ្លួនចាប់ផ្តើម បែរជាម្ដាយដែលជាអ្នកមានគុណបានលាចាកលោកទៅវិញ។ ទាំងកូនកំលោះ កូនក្រមុំ ខំទប់អារម្មណ៍ ធ្វើទឹកមុខធម្មតាដើម្បីឲ្យដំណើរការកម្មវិធីនេះទៅមុខ។ ហេតុការណ៍នេះត្រូវបានគេចាត់ទុកជា​រឿងស្លុតចិត្តដ៏កម្របានជួបប្រទះក្នុងប្រទេសយើង។

រឿងរ៉ាវដែលបង្ហាញក្តីរន្ធត់ខាងលើនេះ បានកើនឡើងលើគ្រួសារមួយរស់នៅក្នុងភូមិ ខ្នារ ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើតាមប្រពភមួយនៅកន្លែងកើតហេតុបានបញ្ជាក់ថា ស្ត្រីជាម្ដាយបានស្លា ប់នៅក្នុងថ្ងៃចូលរោងនៃពិធីមង្គលការ ហើយកម្មវិធីមង្គលការនៅដំណើរការដដែល ឯស ពម្ដាយយកទៅធ្វើបុណ្យនៅផ្ទះបងប្អូន។

ចំណែកឯមូលហេតុឲ្យស្ត្រីជាម្ដាយខាងលើ ស្លា ប់នោះប្រភពមិនបានបញ្ជាក់នោះទេ។ បន្ទាប់ពីបានឃើញរឿងរ៉ាវដ៏គួរឲ្យអាណិតបែបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានផ្ញើរសាររំលែកទុក្ខដល់គ្រួសារនៃស ពផងដែរ៕(អត្ថបទ៖និស្ស័យ Readkh)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!