ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញស្នើរឲ្យសមត្ថកិច្ច​ស្រាវជ្រាវ​ករណី​ហិង្សាលើគ្រូបង្រៀន

Loading...

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា​ លោកនឹងឲ្យ សមត្ថកិច្ច​ ស្រាវជ្រាវ​ករណី​ ហិង្សា លើគ្រូបង្រៀន អ៊ឹម សិរីរ័ត្ន នៅស្ថានីយ៍ប្រេងPTT ។ លោកវរៈសេនីយ៍​ឯក​ ជឹម​ ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ ដង្កោ​ បានឲ្យដឹងថា​ពេល​នេះ​ សមត្ថកិច្ច​របស់​លោកកំពុង​កសាងសំណុំរឿងដើម្បី​បញ្ជូនទៅ​ អយ្យការ​អមសាលាដំបូងរាជធានី​ចាត់ការ​បន្ត។

គួររំលឹកផងដែរថា នៅយប់ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩ ស្ថានីយ៍ប្រេងPTT ជិត​រង្វង់​មូល​កួរស្រូវ​ ផ្លូវ​ជាតិ​លេខ​ ២​ ភូមិ​ ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ មានករណីហិង្សាមួយ​បណ្ដាល​ឲ្យ គ្រូបង្រៀន​ម្នាក់​ឈ្មោះ​ អ៊ឹម​ សិរីរ័ត្ន រងរបួស​ជាទម្ងន់។ ថៅកែ​ ស្ថានីយ៍ប្រេង​ បានអះអាងថា​ បុរស​ឈ្មោះ​ អ៊ឹម​ សិរីរត្ន័​ បានលួចថតរូប​ស្រី​ៗនៅក្នុងបន្ទប់ទឹក​ ហើយជនរងគ្រោះក៏ស្រែកឆោរឡោឡើង​ ប្រជាពលរដ្ឋនៅជិតនោះក៏នាំគ្នាវាយមួយដៃមួយជើងបណ្ដាលឲ្យរបួស។

ចំណែក​គ្រូ​បង្រៀន​ ឈ្មោះ​ អ៊ឹម​ សិរីរត្ន័​ បានបង្ហោះ​ ហ្វេសប៊ុក​ បដិសេធ​ថា គាត់​មិនបានថតរូបដូចការចោទប្រកាន់ទេ​។ ចំណែក​អ្នកវាយគាត់​ គឺ​ កូនចៅ​របស់​ថៅកែ​ស្ថានីយ៍ប្រេង​តែម្ដង។ ក្នុនោះដែរលោក ផែង វណ្ណៈ បានបន្ថែមថា៖ «ខ្ញុំតែង​តែរំលឹកជារឿយៗថា​ ការប្រើអំពើហិង្សាដើម្បីរំសាយកំហឹង​ មិនមែនជាដំណោះស្រាយទេ​ តែជាបទល្មើស​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់។ ពេល​នេះ​អ្នកប្រើអំពើហិង្សា បើមិនជាប់គុកក៏រត់ចោលផ្ទះទៀតដែរ»៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!