នាយចឺមត្រូវជនសង្ស័យជាកីឡាករបាល់ទាត់វាយបែកក្បាល ដោយរងការចោទថាឆាតទៅសង្សារគេ

Loading...

ជនសង្ស័យម្នាក់បានប្រើហិង្សាដ៏ឃោឃៅវាយដោយដំបងយ៉ាងធ្ងន់ធ្ងរ មកលើនាយចឺម តារាចំរៀង ប្រចាំផលិតកម្ម សាន់ដេ ដោយចោទប្រកាន់ថា នាយចឺមបានឆាតឆ្លងឆ្លើយស្នេហា ទៅកាន់សង្សាររបស់ខ្លួន កើតជារឿងប្រចណ្ឌតែម្តង។ ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង ០៤​និង២០រសៀល នាថ្ងៃពុធ ០៧រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ។ ដោយឡែក ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលឲ្យរងរបួសត្រង់កំភួនដៃទាំងសងខាង​ និងបែកក្បាលចំនួន៥ថ្នេ​ ធ្ងន់ធ្ងរ​ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន​ អិច​ មួយគ្រឿង(ខូចទាំងស្រុង)។

មូលហេតុជនសង្ស័យប្រច័ណ្ឌ​ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!