លេងល្បែងចាញ់មកផ្ទះវិញឃើញកូនចាក់អង្ករលេង ចាប់កូនវាយរហូតមានស្លាកស្នាមពេញខ្លួន(មានវីដេអូ)

Loading...

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីស្ត្រីជាម្ដាយម្នាក់ បានវាយធ្វើបាបកូនខ្លួនឯង ដែលទើបតែមានអាយុ៣ឆ្នាំ រហូតរងរបួសពេញទាំងខ្លួនប្រាណ ព្រមទាំងពកក្បាលផង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុដែលមានទីតាំងស្ថិតនៅភូមិ ទ្រាំងហៅភូមិរោករាក សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មូលហេតុនាំឲ្យស្ត្រីចិត្តឃោឃៅ ប្រើប្រាស់ហិង្សាលើកូនស្រីខ្លួនឯងដែលទើបតែមានអាយុ៣ឆ្នាំនេះ គឺដោយសារមានចិត្តខឹងលេងល្បែងចាញ់ ហើយមកដល់ផ្ទះកូនស្រីចាក់អង្ករលេងអស់២គីឡូក្រាម។ បើតាមប្រភពពីអ្នកភូមិក្បែខាងបានឲ្យដឹងថា ស្ត្រីខាងលើនេះតែងតែប្រើហិង្សាមកលើកូនរបស់ខ្លួន នៅពេលដែលលេងល្បែងចាញ់ ឯឪពុកចេញទៅធ្វើការងារបាត់ៗពីផ្ទះ។

បន្ទាប់ពីបានឃើញទង្វើរបស់ម្ដាយមានចិត្តឃោឃៅមកលើកូនបែបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានចិត្តខឹងសម្បាចំពោះស្ត្រីខាងលើជាខ្លាំង ព្រមទាំងឲ្យអាជ្ញាធរជួយអន្តរាគមនលើស្ត្រីខាងលើ ព្រោះនេះជាទង្វើខុសនឹងច្បាប់៕(អត្ថបទ៖និស្ស័យ Goodmorningkh)

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!