ទោះមានរឿងអ្វីក៏ពួកយើងនៅតែតស៊ូ ដោះស្រាយជាមួយគ្នារហូតមកដល់ពេលនេះ

ការជ្រើសរើសគូស្រករនាពេលបច្ចុប្បន្ននេះអាចថាជារឿងលំបាកមួយ ព្រោះកាលណាបើជ្រើសរើសប៉ះចំដៃគូល្អនោះជីវិតនឹងមានសុភមង្គល អាចរស់នៅជាមួយគ្នាចេះយល់ចិត្តគ្នា ឲ្យតម្លៃគ្នា តស៊ូឆ្លងកាត់រឿងរ៉ាវជាមួយគ្នាទោះមានការលំបាកយ៉ាងណាក៏ដោយ តែបើកាលណាជ្រើរើសប៉ះចំដៃគូមិនយល់ចិត្តគ្នា ធ្វើអ្វីៗក៏ខុសវិញនោះជីវិតនឹងយ៉ាប់មិនខានឡើយ។

ដូចនេះក្នុងការជ្រើសរើសគូស្រករពិតណាស់ត្រូវការពេលវេលាមើលចិត្តគ្នាឲ្យបានយូរបន្តិច មើលពីចចំណុចល្អ ចំណុចអាក្រក់តើអាចទទួលយកគ្នាជាគូអនាគតបានដែរឬទេ? ចាប់តាំងពីមនុស្សមិនស្គាល់គ្នាសោះ ក្លាយជាសង្សារជាមួយគ្នា ហើយបន្តរហូតដល់គូអនាគតបាន។ យ៉ាងណាមិញមានគូស្នេហ៍មួយគូស្រលាញ់គ្នា អស់ពេល២ឆ្នាំ ពីឈ្មោះជាសង្សារទៅជាគូដណ្ដឹង ហើយនឹងក្លាយជាប្តីប្រពន្ធក្នុងពេកឆាប់ៗខាងមុខនេះគាត់បានបង្ហាញពីរឿងរ៉ាវដែលឆ្លងកាត់រឿងលំបាកៗជាមួយគ្នា បើសន្យាមិនបោះបង់ចោលគ្នាទោះជាស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។

គាត់បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់មានឈ្មោះ Hëng Zérø ថា៖រយៈពេល២ឆ្នាំ២២ថ្ងៃ ប្តូរពីឈ្មោះជាសង្សារទៅជាគូដណ្តឹង ធ្លាប់តែហៅមីងពូ ប្តូរទៅជាហៅម៉ាក់ប៉ា អរគុណអូនដែលដើរលើផ្លូវមួយនេះជាមួយបងរហូតមក មិនថាពិបាកឬនឿយហត់យ៉ាងណាក៏ដោយ ពេលនេះយើងមកដល់ចំនុចមួយ ដែលជាចំនុចនៃក្តីស្រម៉ៃ របស់មនុស្សមានគូគ្រប់រូប ប្រាថ្នាចង់មកដល់ចំនុចមួយនេះ ដូចពួកយើងដែរ អ្នកខ្លះក៏មកដល់ អ្នកខ្លះក៏មកមិនទាន់ដល់ ហើយក៏មានអ្នកខ្លះទៀត ដែលមកមិនដល់ក៏មានដែរណា ឈប់ធ្វើដូចកាលពីមុនទៀតដឹងនូវ?

មិនមែនចង់ខឹង ចង់ឈ្លោះមិនខ្វល់ដូចពីមុនទៀតបានទេ ព្រោះយើងមានឈ្មោះជាគូដណ្តឹងហើយ មិនមែនសង្សារចង់បែកក៏បែកចង់ជួបក៏ជួបទេ ហ៊ីងកំប៉ោងនេះ ស្រលាញ់អូនខ្លាំងណាស់ ឧបសគ្គ រឿងតូចធំ បញ្ហា ផ្សេងៗពេលខ្លះក៏ធ្វើឲ្យនឿយ ពេលខ្លះក៏ចង់សំរាក ហើយក៏មានពេលដែលស្ទើរតែដាច់ តែជាគូរបស់យើង ទោះមានរឿងអ្វីក៏ពួកយើងនៅតែតស៊ូ ដោះស្រាយជាមួយគ្នារហូតមកដល់ពេលនេះ។

អរគុណម៉ាក់ប៉ាទាំងសងខាង សំរាប់កម្មវិធីមួយនេះ អរគុណអ៊ំពូ មីង បងប្អូនទាំងអស់គ្នា ដែលអាណិតស្រលាញ់រាប់អាន នឹងបានមកចូលរួមជាភ្ញៀវកត្តិយស ក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ពួកខ្ញុំកាលពីម្សិលមិញ៕(អត្ថបទ៖និស្ស័យ)

 

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត