ឪពុកម្ដាយសម្រេចទុកកូនៗចោលនៅព្រលាន ក្រោយគេរកឃើញកូនឆ្លងវីរុស​រលាកសួតកូរ៉ូណា

Loading...

នៅពេលវីរុសជំងឺរលាកសួតប្រភេទថ្មីឈ្មោះកូរ៉ូណា កំពុងឆ្លងរាលដាលក្នុងទីក្រុងវូហាន ដែលជាទីក្រុងដ៏ធំមួយរបស់ប្រទេសចិន អាជ្ញាធរបានកំពុងការពារយ៉ាងតឹងរ៉ឹងបំផុត ដើម្បីមិនឲ្យវីរុសអាចរាតត្បាតកាន់តែខ្លាំង។​​​

វិធានការរឹតបន្តឹងហានិភ័យពីការរឆ្លងមេរោគ ក៏ចាប់ផ្តើមកើតមានឡើងទាំងផ្លូវគោក ផ្លូវអាកាស ផ្លូវទឹកនៅទូទាំងខេត្តហ៊ូប៉ី ដែលមានប្រជាជនចំនួនជាង ២២ លាននាក់។ ក្នុងការគ្រប់គ្រងសុខភាពកាន់តែមានសភាពតឹងរ៉ឹង ពិសេសគឺនៅតាមព្រលានយន្តហោះតែម្ដង។

ក្រុមមន្រ្តីបានប្រើឧបករណ៍ស្ទង់កម្ដៅ ដើម្បីស្កេនរកជំងឺរលាកសួតកូរ៉ូណា ខណៈដែលអ្នកដំណើររាប់សិបនាក់ បានឆ្លងកាត់ការត្រួតពិនិត្យសុវត្តិភាព នៅក្នុងព្រលានយន្តហោះផ្សេងៗគ្នា។ យោងតាមសាក្សីបានឱ្យដឹងថា នៅឯអាកាសយានដ្ឋានអន្តរជាតិណានជីងលូគូ (Nanjing Lukou International Airport) មានក្មេងប្រុស ក្មេងស្រីជាបងប្អូនគ្នា កំពុងក្តៅខ្លួនហើយមិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះទៅទីក្រុងចាងសា ខេត្តហ៊ូណាន ទេ។

បន្ទាប់មកឪពុកម្តាយ ក៏បានឈ្លោះប្រកែកគ្នាជាមួយបុគ្គលិកនៅច្រកទ្វារយន្តហោះអស់រយៈពេល ៣ម៉ោង ដោយប្រាប់ថាកូនពួកគេមិនឈឺអ្វីទេ ហើយបន្តស្នើសុំបុគ្គលិកព្រលានយន្តហោះ ឱ្យពួកគេឡើងជិះលើយន្តហោះដូចអ្នកដំណើរទូទៅដែលមិនមានអាការៈឈឺដែរ។

តែនៅទីបំផុត ពួកគេបានសម្រេចចិត្តទុកកូនរបស់ពួកគេចោល នៅអាកាសយានដ្ឋាន ហើយឡើងជិះយន្តហោះចេញទៅតែ ២នាក់ប្តីប្រពន្ធ។ បុគ្គលិកនៅអាកាសយានដ្ឋានផ្នែកខាងក្រោម មិនមានជម្រើសអ្វី ក្រៅពីការមើលថែក្មេងទេ ទម្រាំមន្ត្រីជំនាញមកដល់។​

មហាជនជាច្រើនបានបញ្ជាក់លើរឿងរ៉ាវនេះ ដោយបាននិយាយថា អ្នកដំណើរត្រូវបានបង្ខំឱ្យប្តូរច្រកទ្វារឡើងជិះ ដោយសារមានការពន្យារពេលយូរពេករហូតដល់ទៅ ៣ម៉ោង ព្រោះតែករណីនេះ។ យោងទៅតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា សញ្ញានៃការឆ្លងវីរុស រួមមានរោគសញ្ញាផ្លូវដង្ហើម គ្រុនក្តៅ ក្អក ដង្ហើមខ្លី និងពិបាកដកដង្ហើម។​

ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឱ្យមានជំងឺរលាកសួត រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ខ្សោយតម្រងនោម និងរហូតដល់ស្ល​​ាប់។ តាមរបាយការណ៍បានឲ្យដឹងថា រយៈពេលនៃការឆ្លងមេរោគវីរុសនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពផ្សេងទៀតនិយាយថា វាអាចមានចន្លោះត្រឹមតែពី ១០ ទៅ ១៤ ថ្ងៃប៉ុណ្ណោះ អាចធ្វើឲ្យអ្នកជំងឺស្ល​​ាប់បាន។​​

តាមប្រភពពីសារព័ត៌មានរបស់ចិន គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ គេបានរកឃើញអ្នកឆ្លងវីរុសរលាកសួតកូរ៉ូណា លើមនុស្សប្រមាណ ១០០០​នាក់ និងមានអ្នកស្ល​​ាប់​ចំនួន ២៥នាក់ហើយ ភាគច្រើននៅទីក្រុងវូហាន ខេត្តហ៊ូប៉ីខាងលើ៕ (ប្រែសម្រួល៖និស្ស័យ ប្រភព៖ Dailymail, Unilad)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!