មកទល់ពេលនេះនារីត្រូវកង្ហាធ្លាក់លើ សាលាIFLបានត្រឹមសុំទោស ហើយពុំមិនមានដំណោះស្រាយ

Loading...

នៅថ្ងៃទី២៤ ខែកមរា ឆ្នាំ២០២០នេះ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Vin Jing ជានារីម្នាក់ដែលទទួលរងនូវឧបទ្ទវហេតុធ្លាក់កង្ហាររហូតមានរបូសដេរ៥ថ្នេរនៅឯសាលាIFL មកទល់ពេលនេះអស់រយៈពេល១០ថ្ងៃមកហើយ នៅមិនទាន់មានដំណោះស្រាយ អ្វីជូនជនរងគ្រោះនៅឡើយទេ ដោយបានត្រឹមតែនិយាយថា សុំទោស ហេតុដូចនេះហើយ ទើបម្ចាស់គណនីខាងលើ បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកថា៖

«១០ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។ ខាងសាលា ពុំមានចំណាត់ការលើសំណងឲ្យសមស្រប ដល់នាងខ្ញុំជាជនរងគ្រោះ ដោយសារការធ្លាក់កង្ហារ ដែលមានសភាពចាស់របស់សាលានោះទេ។

ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួល មិនចង់មានរឿងវែងឆ្ងាយ នាំតែខាតពេលវាលា នៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថាន ដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមក គឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ”។

គួរបញ្ចាក់ផងដែរថា៖ មុខរបួសលើផ្ទៃមុនជ្រៅត្រូវដេរដល់ទៅ៥ថ្នេរ ដែលមុខបានបន្សល់ស្លាកស្នាម។ បន្ទាប់ពី ស្កេនរួច ឆ្អឹងខ្ទង់ច្រមុះវៀច។ បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី៕តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើបមានដំណោះស្រាយយ៉ាងសមរម្យ ដល់អ្នករងគ្រោះ? តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស?»៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!