ឆ្លងចរន្តអគ្គិសនីចំថ្ងៃសែនចូលឆ្នាំចិន ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ២ខ្នងឆេះខូចខាតគ្មានសល់

Loading...

ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែរភ្លើង) ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅស្រុកពញាឮ ត្រូវអគ្គីភ័យឆាបឆេះគ្មានសល់ នៅវេលាម៉ោង១១និង៤៨នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ចំណុចភូមិកំចាត់ព្រាយ ឃុំភ្នំបាទ ស្រុកពញាឭ ខេត្តកណ្តាល។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋ ដែលត្រូវភ្លើងឆេះមាន២ខ្នង ផ្ទះទី១មានទំហំ៥×៦ម៉ែត្រ សង់ពីឈើដំបូងប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ឈិន សាវី ភេទស្រី អាយុ៣៦ឆ្នាំ និងផ្ទះទី២ មានទំហំ៦×១២ម៉ែត្រ សង់ពីឈើលើ ថ្មក្រោមដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ឃុន សាវ៉ុន ភេទប្រុស អាយុ៣៤ឆ្នាំ ។

ចំណែកសំភារៈខូចខាតផ្សេងទៀតមាន៖ ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយ ចំនួនទៀតផងដែរ។ ប្រភពដដែលបន្តថា បន្ទាប់មានករណីភ្លើងឆេះផ្ទះ របស់ប្រជាពលរដ្ឋ នៅភូមិឃុំកើតហេតុ កម្លាំងសមត្ថកិច្ចស្រុកពញាឮបានចុះអន្តរាគមន៍ យករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង របស់អធិការដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៀត របស់រោងចក្រព្រៃឡដ៍ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត ចុះធ្វើការពន្លត់រហូតពន្លត់ជាស្ថាពរ។ ក្រោយពីធ្វើការពន្លត់រួច សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!