ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានស្ល​ាប់ បន្ទាប់ពីទិញផាវមកដុតលេងដាក់ក្នុងធុងសាំង

Loading...

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖១៥នាទី មានករណីដុតផាវ បណ្ដាលឲ្យក្មេងប្រុសម្នាក់បានស្ល​ាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ។ ហេតុការណ៍ខាងលើ កើតឡើង នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ(ស្ល​ាប់)។ វត្ថុតាងនៅកន្លែងកើតហេតុរួមមាន ១.ធុងសាំងពណ៌ក្រហម ចំណុះ២០០លីត្រ ទំហំ០,៥៨ម៉ែត្រ កំពស់ ០,៩ម៉ែត្រ មានស្នាមប៉ោងគូថធុង។ ២.សន្ទះធុងសាំងចំនួន០១។ ៣.ប្រអប់ផាវម៉ាកpopចំនួន០១។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៧៖០០នាទី ឪពុកជនរងគ្រោះបាននាំកូនទៅលេងផ្ទះ ឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោង០៩៖០០នាទី ឪពុកជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយទុកកូននៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង១០៖១៥នាទី បានឮ សំលេងផ្ទុះ ភ្លាមនោះឈ្មោះហួ ថារី ក៏រត់ទៅមើលឃើញក្មួយ ក៏ស្រាប់តែឃើញដេកនៅនឹងដី មានស្នាមរបួសមុខ រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះបានស្ល​ាប់បាត់ទៅហើយ ក៏បញ្ជូនត្រឡប់មកផ្ទះវិញ។

តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលជាក្មេងលេងជាមួយគ្នា បានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ បានជិះកង់ទៅទិញផាវ នៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់ ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំងឡើងលើ បុកនិងដំបូលផ្ទះ ឈ្មោះ ហួថារី ចំណែកឈ្មោះ ផាន់ណាដារ៉ូដែលជាជនរងគ្រោះ ដួលទៅលើដី។ ក្រោយពីពិនិត្យរួច ស ពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!