ចាប់មនុស្សខុសហើយ ចង់មកផ្ទះវិញ ត្រូវប៉ូលិសទារប្រាក់ចំនួន ៥០០០ដុល្លារ ទើបរួចខ្លួន

Loading...

នៅល្ងាចថ្ងៃទី ១៤កុម្ភៈនេះ លោកផែង វណ្ណៈ បានបង្ហាញឈ្មោះមន្ត្រីខិលខូចមួយរូប ដែលបានគំរាមទារប្រាក់​ចំនួន ៥ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែងពលរដ្ឋស្លូតត្រង់គ្មានកំហុស បន្ទាប់ពីចាប់ច្រឡំ។ លោកបានដាក់​ចំនងជើង ដើមដំបូងគេថា«ប៊ិះរងគ្រោះព្រោះមន្ត្រីខូច»។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់លោកផែង វណ្ណៈ «នៅថ្ងៃនេះខ្ញុំ​បានទទួលដំណឹងអយុត្តិធម៌មួយថា ប្អូនប្រុស ស្រេង ចាន់ធី ជាអ្នកបច្ចេកទេសតទឹក តភ្លេីង នៅតាមការដ្ឋានសំណង់ ត្រូវបាននគរបាលប្រឆាំងគ្រឿ ង ញៀ ន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន នៅរសៀល​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមការចង្អុលបង្ហាញរបស់ជនចែកចាយគ្រឿងញៀនម្នាក់។

ពេលយកទៅដល់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នគរបាលបានសួរចម្លេីយ និង បានឆែកឆេររថយន្ត​ និង ធ្វើតេស្ដទឹកនោមផងដែរ ដេីម្បីស្វែងរកសារធាតុញៀន។ ប៉ុន្តែនគរបាលមិនបានរកឃេីញគ្រឿងញៀនទេ​ ។ មានន័យថាចាប់មនុស្សច្រលំ។

បន្ទាប់ពីសាកសួរ និងឆែកឆេររកមិនឃេីញគ្រឿងញៀន នគរបាលមិនទាន់អោយទៅផ្ទះវិញទេដោយ បានបង្ហេីបថា ចង់ទៅផ្ទះវិញ ហ៊ានអោយពួកគេប៉ុន្មាន? ពេលនោះគ្រួសារប្អូនប្រុស ស្រេង ចាន់ធី មានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានមន្ត្រីនគរបាលគ្រឿងញៀនម្នាក់នោះនិយាយបែបនេះ ព្រោះ ស្រេង​ ចាន់ធី មិនបានប្រព្រឹត្តអ្វីខុសច្បាប់ផង។

មន្ត្រីនគរបាលម្នាក់នោះបាននិយាយថា បេីចង់បានឡាន និង មនុស្សត្រលប់ទៅផ្ទះវិញ ត្រូវយកលុយ ៥០០០​ ដុល្លារ មកអោយពួកគេ ហើយកុំយករឿងទារលុយនេះទៅប្រាប់គេ។ ដោយភ័យពេក ក្រុមគ្រួសាររបស់ប្អូន ប្រុស ស្រេង ចាន់ធី បានផ្ដល់ព័ត៌មានមកខ្ញុំ។ ខ្ញុំក៏ផ្ដល់ព័ត៌មានអំពីមន្ត្រីខិលខូចនោះទៅ លោកឧត្ដមសេនីយ៍​ឯក ឡឹក វណ្ណៈ ប្រធាន មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។

បន្ទាប់ពីទទួលបានព័ត៌មានពីខ្ញុំ លោកឧត្ដមសេនីយ៍ ឯក ឡឹក វណ្ណៈ បានបញ្ជាទៅថ្នាក់ ក្រោមដែលធ្វេី មិនត្រឹមត្រូវនោះ ត្រូវកែប្រែអំពើខុសឆ្គងចេញហេីយត្រូវអនុញ្ញាតអោយ ឈ្មោះ ស្រេង ចាន់ធី ត្រលប់ទៅផ្ទះវិញដោយមិនយកលុយអ្វីទាំងអស់។

ខ្ញុំអត់មានអ្វីត្រូវនិយាយទៀតទេ មានតែពាក្យអរគុណ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដែលបានផ្ដល់យុត្តិធម៌អោយប្អូនប្រុសស្រេងចាន់ធី»។ ទោះរឿងរ៉ាវនេះ ត្រូវបានបញ្ចប់ អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានរិះគន់ចំណាត់ការរបស់ថ្នាក់លើនេះដោយ ឲ្យមន្ត្រីខិលខូចនោះបានត្រឹមកែប្រែកំហុសឆ្គង ទោះបានគំរាមកំហែងទារប្រាក់ដ៏ច្រើនក៏ដោយ ហើយគេមិន​ដឹងថា មន្ត្រីនោះធ្លាប់ធ្វើដាក់ពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់ហើយដែរមកពេលនេះ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!